وَلِكُلِّ أُمَّةٍ جَعَلْنَا مَنسَكًا لِّيَذْكُرُوا۟ ٱسْمَ ٱللَّهِ عَلَىٰ مَا رَزَقَهُم مِّنۢ بَهِيمَةِ ٱلْأَنْعَٰمِ فَإِلَٰهُكُمْ إِلَٰهٌ وَٰحِدٌ فَلَهُۥٓ أَسْلِمُوا۟ وَبَشِّرِ ٱلْمُخْبِتِينَ
Khmer Translation - Rowwad Translation Centerហើយរាល់ប្រជាជាតិនីមួយៗ យើងបានកំណត់ឱ្យមានពិធីសំឡេះសត្វដើម្បីឲ្យពួកគេរំឭកព្រះនាមរបស់អល់ឡោះ(ទៅលើសត្វសំឡេះនោះ)ចំពោះអ្វីដែលទ្រង់បានប្រទានជាលាភសក្ការៈដល់ពួកគេនៃសត្វពាហនៈ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ពួកអ្នកដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺព្រះជាម្ចាស់តែមួយគត់។ ហេតុនេះ ចូរពួកអ្នកប្រគល់ខ្លួនចំពោះទ្រង់។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលបន្ទាបខ្លួន(ចំពោះអល់ឡោះ)ចុះ។
Khmer Translation - Islamic Community Development Associationហើយរាល់ប្រជាជាតិគ្រប់ជំនាន់ យើងបានកំណត់ឱ្យមាន ពិធីសំឡេះសត្វ ដើម្បីឱ្យពួកគេរំលឹកឈ្មោះរបស់អល់ឡោះ(សូត្រ بِسْمِ اللهِ )ទៅលើអ្វីដែលទ្រង់បានប្រទានលាភសក្ការៈដល់ពួកគេ អំពីសត្វពាហនៈទាំងឡាយ។ ដូចេ្នះម្ចាស់របស់ពួកអ្នកគឺជាម្ចាស់តែ មួយគត់ ហើយចូរពួកអ្នកប្រគល់ខ្លួនទៅចំពោះទ្រង់។ ហើយចូរអ្នក (មូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលគោរពប្រតិបត្ដិ (តាមបទបញ្ញតិ្ដរបស់ទ្រង់)។