ثُمَّ أَنتُمْ هَٰٓؤُلَآءِ تَقْتُلُونَ أَنفُسَكُمْ وَتُخْرِجُونَ فَرِيقًا مِّنكُم مِّن دِيَٰرِهِمْ تَظَٰهَرُونَ عَلَيْهِم بِٱلْإِثْمِ وَٱلْعُدْوَٰنِ وَإِن يَأْتُوكُمْ أُسَٰرَىٰ تُفَٰدُوهُمْ وَهُوَ مُحَرَّمٌ عَلَيْكُمْ إِخْرَاجُهُمْ أَفَتُؤْمِنُونَ بِبَعْضِ ٱلْكِتَٰبِ وَتَكْفُرُونَ بِبَعْضٍ فَمَا جَزَآءُ مَن يَفْعَلُ ذَٰلِكَ مِنكُمْ إِلَّا خِزْىٌ فِى ٱلْحَيَوٰةِ ٱلدُّنْيَا وَيَوْمَ ٱلْقِيَٰمَةِ يُرَدُّونَ إِلَىٰٓ أَشَدِّ ٱلْعَذَابِ وَمَا ٱللَّهُ بِغَٰفِلٍ عَمَّا تَعْمَلُونَ
Khmer Translation - Rowwad Translation Centerក្រោយមក ពួកអ្នកបែរជាកាប់សម្លាប់គ្នាទៅវិញទៅមក និងបានបណ្តេញក្រុមមួយក្នុងចំណោមពួកអ្នកចេញពីលំនៅឋានរបស់ពួកគេដោយទៅពឹងសត្រូវមកបង្កការជិះជាន់ធ្វើបាប និងរំលោភបំពានគ្នាឯងទៅវិញ ។ ហើយប្រសិនបើមានគ្នាឯងត្រូវគេចាប់ជាឈ្លើយសឹក(ក្នុងដៃសត្រូវ)បានមកកាន់ពួកអ្នក ពួកអ្នកលោះពួកគេ(ឱ្យរួចផុតពីឈ្លើយសឹក) ខណៈដែលការបណ្តេញពួកគេ(ចេញពីលំនៅឋាន) គឺត្រូវបានហាមឃាត់ចំពោះពួកអ្នក។ តើពួកអ្នកមានជំនឿនឹងប្រការមួយចំនួនដែលមាននៅក្នុងគម្ពីរ(តាវរ៉ត) ហើយបដិសេធចំពោះប្រការមួយចំនួនទៀតឬ? ហើយការតបស្នងចំពោះអ្នកដែលធ្វើដូច្នោះក្នុងចំណោមពួកអ្នក គឺគ្មានអ្វីក្រៅពីភាពអាប់ឱននៅក្នុងជីវិតលោកិយនោះឡើយ។ ហើយនៅថ្ងៃបរលោក រូបគេនឹងត្រូវគេនាំត្រលប់ទៅកាន់ទណ្ឌកម្មយ៉ាងខ្លោចផ្សាបំផុត។ ហើយអល់ឡោះមិនព្រងើយកន្តើយចំពោះអ្វីដែលពួកអ្នកកំពុងតែប្រព្រឹត្តនោះឡើយ។
Khmer Translation - Islamic Community Development Associationបន្ទាប់មកពួកអ្នកទាំងអស់គ្នាបែរជាកាប់សម្លាប់គ្នាឯងទៅវិញហើយពួកអ្នកបណេ្ដញក្រុមមួយក្នុងចំណោមពួកអ្នកចេញពីលំនៅដ្ឋានរបស់ពួកគេនិងជួយ(សត្រូវ)ប្រឆាំងនឹងពួកគេដោយប្រព្រឹត្ដបាបកម្មនិងរំលោភបំពាន។ប្រសិនបើពួកគេមកជួបពួកអ្នកក្នុងនាមជាឈ្លើយសឹក ពួកអ្នកនឹងលោះពួកគេ ទោះបីការបណេ្ដញ ពួកគេត្រូវបានហាមឃាត់ចំពោះពួកអ្នកក៏ដោយ។ តើពួកអ្នកជឿផ្នែកខ្លះនៃគម្ពីរ(តាវរ៉ត)និងបដិសេធផ្នែកខ្លះទៀតឬ?ដូចេ្នះគ្មានអ្វីដែលជាសំណងសម្រាប់អ្នកដែលប្រព្រឹត្ដដូចនោះក្នុងចំណោមពួកអ្នកក្រៅពីភាពអាម៉ាស់ក្នុងការរស់នៅលើលោកិយនេះឡើយហើយនៅថ្ងៃបរលោកវិញអ្នកនោះនឹងត្រូវអល់ឡោះបញ្ជូនទៅកាន់ទារុណកម្មយ៉ាងធ្ងន់ធ្ងរបំផុត។ហើយអល់ឡោះមិនព្រងើយកន្ដើយអំពីអ្វីដែលពួកអ្នកកំពុងប្រព្រឹត្ដនោះឡើយ។