وَإِذْ أَخَذْنَا مِيثَٰقَكُمْ وَرَفَعْنَا فَوْقَكُمُ ٱلطُّورَ خُذُوا۟ مَآ ءَاتَيْنَٰكُم بِقُوَّةٍ وَٱذْكُرُوا۟ مَا فِيهِ لَعَلَّكُمْ تَتَّقُونَ
Khmer Translation - Rowwad Translation Centerហើយ(ចូរពួកអ្នកនឹកឃើញ)នៅពេលដែលយើងបានដាក់កិច្ចសន្យាទៅលើពួកអ្នក ហើយយើងបានលើកភ្នំ“តួរ”ដាក់ពីលើពួកអ្នក។ (យើងបានបញ្ជាថា៖) ចូរពួកអ្នកទទួលយកឱ្យប្រាកដប្រជា(អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន)នូវអ្វី(គម្ពីរតាវរ៉ត)ដែលយើងបានផ្តល់ឲ្យពួកអ្នក ហើយពួកអ្នកត្រូវចងចាំនូវអ្វីដែលមាននៅក្នុងវា សង្ឃឹមថា ពួកអ្នកនឹងកោតខ្លាច។
Khmer Translation - Islamic Community Development Associationហើយ(ចូរចងចាំ)នៅពេលដែលយើងបានដាក់កិច្ចសន្យាលើពួកអ្នកហើយយើងបានលើកភ្នំតួរឡើងពីលើពួកអ្នក(អល់ឡោះ បានបញ្ជា ថា) ចូរពួកអ្នកទទួលយកឱ្យប្រាកដប្រជានូវអ្វីដែលយើង បានផ្ដល់ឱ្យពួកអ្នក(គម្ពីរតាវរ៉ត) ហើយពួកអ្នកត្រូវចងចាំនូវអ្វី ដែលមាននៅក្នុងគម្ពីរនេះ ដើម្បីឱ្យពួកអ្នកកោតខ្លាចអល់ឡោះ។