إِنَّ ٱلَّذِينَ ءَامَنُوا۟ وَٱلَّذِينَ هَادُوا۟ وَٱلنَّصَٰرَىٰ وَٱلصَّٰبِـِٔينَ مَنْ ءَامَنَ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ وَعَمِلَ صَٰلِحًا فَلَهُمْ أَجْرُهُمْ عِندَ رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ(នៃប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់) និង(ប្រជាជាតិមុនៗដូចជា)ពួកយូដា និងពួកគ្រឹស្ទាន ហើយនិងពួកសពីអ៊ីន(ជាអ្នកដែលដើរតាមបណ្តាព្យាការីមួយចំនួន) ជនណាហើយដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោក ហើយនិងបានសាងទង្វើកុសលនោះ សម្រាប់ពួកគេនឹងទទួលបានផលបុណ្យពីព្រះជាម្ចាស់របស់ពួកគេ។ ហើយចំពោះពួកគេ គឺគ្មានការភ័យខ្លាចអ្វីឡើយ ហើយក៏គ្មានការព្រួយបារម្ភអ្វីនោះដែរ។
Khmer Translation - Islamic Community Development Associationពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងពួក យ៉ាហ៊ូទីនិងពួកណាសរ៉នី ហើយនិងពួកសពីអ៊ីន អ្នកណាដែលមានជំនឿលើអល់ឡោះហើយនិងថ្ងៃបរលោកព្រមទាំងបានសាងអំពើល្អ ពួកគេនឹងទទួលបានផលបុណ្យពីម្ចាស់របស់ពួកគេ ហើយចំពោះពួកគេគឺគ្មានការភ័យខ្លាចនិងព្រួយបារម្ភអ្វីឡើយ។