ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ٱلْحَىُّ ٱلْقَيُّومُ لَا تَأْخُذُهُۥ سِنَةٌ وَلَا نَوْمٌ لَّهُۥ مَا فِى ٱلسَّمَٰوَٰتِ وَمَا فِى ٱلْأَرْضِ مَن ذَا ٱلَّذِى يَشْفَعُ عِندَهُۥٓ إِلَّا بِإِذْنِهِۦ يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَلَا يُحِيطُونَ بِشَىْءٍ مِّنْ عِلْمِهِۦٓ إِلَّا بِمَا شَآءَ وَسِعَ كُرْسِيُّهُ ٱلسَّمَٰوَٰتِ وَٱلْأَرْضَ وَلَا يَـُٔودُهُۥ حِفْظُهُمَا وَهُوَ ٱلْعَلِىُّ ٱلْعَظِيمُ
Khmer Translation - Rowwad Translation Centerអល់ឡោះគឺជាព្រះជាម្ចាស់តែមួយគត់ ដែលគ្មានព្រះជាម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមានជីវិតអមតៈ ជាអ្នកគ្រប់គ្រងនោះឡើយ។ ទ្រង់ឥតងងុយគេង ហើយឥតសម្រាន្តឡើយ។ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ គ្មានបុគ្គលណាម្នាក់ហ៊ានធ្វើអន្ដរាគមន៍នៅចំពោះមុខទ្រង់ឡើយ លើកលែងតែដោយមានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ ទ្រង់ដឹងនូវអ្វីដែលបានកន្លងផុត និងអ្វីដែលនឹងកើតឡើង។ ហើយពួកគេមិនដឹងអ្វីមួយក្នុងចំណោមការដឹងរបស់ទ្រង់ឡើយ លើកលែងតែអ្វីដែលទ្រង់មានចេតនា(ឱ្យគេដឹង)ប៉ុណ្ណោះ។ ហើយគួរស៊ីយ៍(កន្លែងដាក់ព្រះបាទ)របស់ទ្រង់ទូលំទូលាយគ្រប់ដណ្តប់លើមេឃជាច្រើនជាន់ និងផែនដី។ ការថែរក្សាវាទាំងពីរ(មេឃនិងផែនដី)មិនមានភាពលំបាកចំពោះទ្រង់ឡើយ។ ហើយទ្រង់មហាខ្ពង់ខ្ពស់ មហាធំធេង។
Khmer Translation - Islamic Community Development Associationអល់ឡោះតែមួយគត់ គ្មានម្ចាស់ណាដែលត្រូវគេគោរព សក្ការៈដ៏ពិតប្រាកដផេ្សងពីទ្រង់ដែលរស់ជាអមតៈដែលជាអ្នកគ្រប់ គ្រងឡើយ។ ទ្រង់មិនងងុយ ហើយក៏មិនគេងដែរ។ អ្វីៗដែលមាន នៅលើមេឃជាច្រើនជាន់និងផែនដីជាកម្មសិទ្ធិរបស់ទ្រង់។ គ្មាន បុគ្គលណាម្នាក់ហ៊ានធ្វើអន្ដរាគមន៍នៅចំពោះមុខអល់ឡោះឡើយ លើកលែងតែមានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ ទ្រង់ដឹងនូវអ្វីដែល មាននៅពីមុខ និងនៅពីក្រោយពួកគេ។ ហើយពួកគេមិនដឹងអំពីការ ដឹងរបស់ទ្រង់ឡើយ លើកលែងតែអ្វីដែលទ្រង់មានចេតនាប៉ុណ្ណោះ។ ហើយកួរស៊ីរបស់ទ្រង់ទូលំទូលាយនៅលើមេឃជាច្រើនជាន់ និង ផែនដី។ ហើយការថែរក្សាភពទាំងពីរនោះមិនធ្វើឱ្យទ្រង់លំបាក ឡើយ។ ហើយទ្រង់មហាខ្ពង់ខ្ពស់ មហាឧត្ដុង្គឧត្ដម។