أَلَمْ تَرَ إِلَى ٱلَّذِينَ خَرَجُوا۟ مِن دِيَٰرِهِمْ وَهُمْ أُلُوفٌ حَذَرَ ٱلْمَوْتِ فَقَالَ لَهُمُ ٱللَّهُ مُوتُوا۟ ثُمَّ أَحْيَٰهُمْ إِنَّ ٱللَّهَ لَذُو فَضْلٍ عَلَى ٱلنَّاسِ وَلَٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَشْكُرُونَ
Khmer Translation - Rowwad Translation Centerតើអ្នក(ព្យាការីមូហាំម៉ាត់)មិនទាន់ទទួលបានដំណឹងអំពីរឿងរ៉ាវរបស់ពួកដែលបានចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ខណៈដែលពួកគេមានគ្នាច្រើនរាប់ពាន់នាក់ដោយការភ័យខ្លាចពីសេចក្តីស្លាប់ទេឬ? ពេលនោះ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់ពួកគេថា៖ ចូរពួកអ្នកស្លាប់ចុះ។ ក្រោយមក ទ្រង់ក៏បានប្រោសពួកគេឱ្យរស់ឡើងវិញ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែលមានការប្រោសប្រទានបំផុតចំពោះមនុស្សលោក។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនដឹងគុណឡើយ។
Khmer Translation - Islamic Community Development Associationតើអ្នក(មូហាំម៉ាត់)មិនបានដឹងអំពីពួកដែលបានរត់ ចេញពីលំនៅដ្ឋានរបស់ពួកគេ(ដោយសារមានកាតព្វកិច្ចសង្គ្រាម ឬពេលមានជម្ងឺរាតត្បាត) ដោយពួកគេមានគ្នារាប់ពាន់នាក់បាន ភ័យខ្លាចពីសេចក្ដីស្លាប់ទេឬ? ហើយអល់ឡោះបានមានបន្ទូលទៅ កាន់ពួកគេថាៈ ចូរពួកអ្នកស្លាប់ចុះ។ ក្រោយមកអល់ឡោះបានធ្វើ ឱ្យពួកគេរស់ឡើងវិញ។ ពិតប្រាកដណាស់ អល់ឡោះមានក្ដីមេត្ដា ករុណាដល់មនុស្សលោក ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹង គុណឡើយ។