كَانَ ٱلنَّاسُ أُمَّةً وَٰحِدَةً فَبَعَثَ ٱللَّهُ ٱلنَّبِيِّـۧنَ مُبَشِّرِينَ وَمُنذِرِينَ وَأَنزَلَ مَعَهُمُ ٱلْكِتَٰبَ بِٱلْحَقِّ لِيَحْكُمَ بَيْنَ ٱلنَّاسِ فِيمَا ٱخْتَلَفُوا۟ فِيهِ وَمَا ٱخْتَلَفَ فِيهِ إِلَّا ٱلَّذِينَ أُوتُوهُ مِنۢ بَعْدِ مَا جَآءَتْهُمُ ٱلْبَيِّنَٰتُ بَغْيًۢا بَيْنَهُمْ فَهَدَى ٱللَّهُ ٱلَّذِينَ ءَامَنُوا۟ لِمَا ٱخْتَلَفُوا۟ فِيهِ مِنَ ٱلْحَقِّ بِإِذْنِهِۦ وَٱللَّهُ يَهْدِى مَن يَشَآءُ إِلَىٰ صِرَٰطٍ مُّسْتَقِيمٍ
Khmer Translation - Rowwad Translation Centerដើមឡើយ មនុស្សលោកជាប្រជាជាតិតែមួយ(ស្ថិតនៅលើសាសនាអ៊ីស្លាម)។ (លុះដល់ពេលស្ហៃតនធ្វើឱ្យពួកគេវង្វេង) ពេលនោះ អល់ឡោះក៏បានចាត់បញ្ជូននូវបណ្តាព្យាការីជាច្រើន ដើម្បីធ្វើជាអ្នកផ្តល់ដំណឹងរីករាយ(ដល់បណ្តាអ្នកមានជំនឿ) និងជាអ្នកដាស់តឿនព្រមាន(ដល់ពួកគ្មានជំនឿ) ហើយទ្រង់បានបញ្ចុះមកជាមួយពួកគេ(ព្យាការី)នូវគម្ពីរដ៏ពិតប្រាកដ ដើម្បីឱ្យគេវិនិច្ឆ័យរវាងមនុស្សលោកចំពោះអ្វីដែលពួកគេបានខ្វែងគំនិតគ្នានៅក្នុងវា។ ហើយគ្មានការខ្វែងគំនិតគ្នានៅក្នុងវា(គម្ពីរតាវរ៉ត)ឡើយ លើកលែងតែអ្នកដែលគេបានផ្តល់គម្ពីរឲ្យប៉ុណ្ណោះ ក្រោយពីភស្តុតាងជាច្រើនបានមកដល់ពួកគេ ដោយសារតែភាពឈ្នានីសរវាងពួកគេ។ ពិតណាស់ អល់ឡោះជាម្ចាស់នឹងប្រទានការចង្អុលបង្ហាញនូវការពិតដល់បណ្តាអ្នកមានជំនឿចំពោះអ្វីដែលពួកគេបានខ្វែងគំនិតគ្នានៅក្នុងវាដោយការអនុញ្ញាតរបស់ទ្រង់។ ហើយអល់ឡោះជាម្ចាស់ទ្រង់ចង្អុលបង្ហាញជនណាដែលទ្រង់មានចេតនាទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។
Khmer Translation - Islamic Community Development Associationកាលដើមឡើយមនុស្សលោកជាប្រជាជាតិតែមួយ។ ហេតុនេះអល់ឡោះបានចាត់តាំងណាពីជាច្រើន ជាអ្នកផ្ដល់ដំណឹង រីករាយ និងដាស់តឿនព្រមាន។ ហើយទ្រង់បានបញ្ចុះ គម្ពីរយ៉ាង ពិតប្រាកដជាមួយនឹងពួកគេ ដើម្បីឱ្យពួកគេកាត់សេចក្ដី់រវាងមនុស្ស លោកនូវអ្វីដែលពួកគេខ្វែងគំនិតគ្នា។ ហើយគ្មានអ្នកខ្វែងគំនិតគ្នា នៅក្នុងគម្ពីរនោះទេ គឺមានតែពួកដែលអល់ឡោះបានផ្ដល់គមី្ពរ (តាវរ៉ត)ឱ្យពួកគេបន្ទាប់ពីភស្ដុតាងជាច្រើនបានមកដល់ពួកគេ ដោយសារតែការឈ្នានីសរវាងពួកគេប៉ុណ្ណោះ។ តែអល់ឡោះបាន ចង្អុលបង្ហាញដល់បណ្ដាអ្នកដែលមានជំនឿនូវការពិតក្នុងរឿងដែល ពួកគេបានខ្វែងគំនិតគ្នាដោយការអនុញ្ញាតរបស់ទ្រង់។ ហើយ អល់ឡោះនឹងចង្អុលបង្ហាញមាគ៌ា ដ៏ត្រឹមត្រូវចំពោះអ្នកណាដែល ទ្រង់មានចេតនា។