وَٱقْتُلُوهُمْ حَيْثُ ثَقِفْتُمُوهُمْ وَأَخْرِجُوهُم مِّنْ حَيْثُ أَخْرَجُوكُمْ وَٱلْفِتْنَةُ أَشَدُّ مِنَ ٱلْقَتْلِ وَلَا تُقَٰتِلُوهُمْ عِندَ ٱلْمَسْجِدِ ٱلْحَرَامِ حَتَّىٰ يُقَٰتِلُوكُمْ فِيهِ فَإِن قَٰتَلُوكُمْ فَٱقْتُلُوهُمْ كَذَٰلِكَ جَزَآءُ ٱلْكَٰفِرِينَ
Khmer Translation - Rowwad Translation Centerហើយចូរពួកអ្នកសម្លាប់ពួកគេ(ពួកប្រឆាំង)ចុះនៅពេលដែលពួកអ្នកបានជួបពួកគេ ហើយចូរពួកអ្នកបណ្តេញពួកគេឱ្យចាកចេញពីទីកន្លែងដែលពួកគេធ្លាប់បានបណ្តេញពួកអ្នក(ក្រុងម៉ាក្កះ)វិញចុះ។ ហើយភាពវឹកវរ គឺធ្ងន់ធ្ងរជាងការកាប់សម្លាប់គ្នាទៅទៀត។ ហើយចូរពួកអ្នកកុំ(ផ្តើម)ប្រយុទ្ធជាមួយពួកគេនៅឯម៉ាស្ជិតអាល់ហារ៉មឱ្យសោះ លុះត្រាតែពួកគេ(ផ្តើម)ប្រយុទ្ធជាមួយនឹងពួកអ្នកនៅទីនោះមុន។ ហើយប្រសិនបើពួកគេ(ផ្តើម)ប្រយុទ្ធនឹងពួកអ្នក ចូរប្រយុទុ្ធ(តបត)នឹងពួកគេវិញចុះ។ ក៏ដូចគ្នាដែរ វាគឺជាការតបស្នងចំពោះពួកដែលប្រឆាំង។
Khmer Translation - Islamic Community Development Associationហើយចូរពួកអ្នកសម្លាប់ពួកគេ(សត្រូវដែលវាយ ប្រហារមកលើពួកអ្នក)នៅកន្លែងណាដែលពួកអ្នកបានជួបពួកគេ ហើយបណេ្ដញពួកគេចេញពីកន្លែងណាដែលពួកគេបានបណេ្ដញពួក អ្នក(ទីក្រុងម៉ាក្កះ)។ ហើយហ្វិតណាស់ គឺវាធ្ងន់ធ្ងរជាងការកាប់ សម្លាប់់ទៅទៀត។ ហើយចូរពួកអ្នកកុំបង្កសង្គ្រាមជាមួយពួកគេនៅ ឯម៉ាស្ជិទហារ៉ម លុះត្រាតែពួកគេប្រកាសសង្គ្រាមនឹងពួកអ្នកនៅ ទីនោះមុន។ ដូច្នោះប្រសិនបើពួកគេបានវាយប្រហារមកលើពួកអ្នក នៅទីនោះ ចូរពួកអ្នកវាយបកទៅលើពួកគេវិញ។ ការធ្វើដូច្នោះគឺ ជាការឆ្លើយតបចំពោះពួកដែលប្រឆាំង។