لَّيْسَ ٱلْبِرَّ أَن تُوَلُّوا۟ وُجُوهَكُمْ قِبَلَ ٱلْمَشْرِقِ وَٱلْمَغْرِبِ وَلَٰكِنَّ ٱلْبِرَّ مَنْ ءَامَنَ بِٱللَّهِ وَٱلْيَوْمِ ٱلْـَٔاخِرِ وَٱلْمَلَٰٓئِكَةِ وَٱلْكِتَٰبِ وَٱلنَّبِيِّـۧنَ وَءَاتَى ٱلْمَالَ عَلَىٰ حُبِّهِۦ ذَوِى ٱلْقُرْبَىٰ وَٱلْيَتَٰمَىٰ وَٱلْمَسَٰكِينَ وَٱبْنَ ٱلسَّبِيلِ وَٱلسَّآئِلِينَ وَفِى ٱلرِّقَابِ وَأَقَامَ ٱلصَّلَوٰةَ وَءَاتَى ٱلزَّكَوٰةَ وَٱلْمُوفُونَ بِعَهْدِهِمْ إِذَا عَٰهَدُوا۟ وَٱلصَّٰبِرِينَ فِى ٱلْبَأْسَآءِ وَٱلضَّرَّآءِ وَحِينَ ٱلْبَأْسِ أُو۟لَٰٓئِكَ ٱلَّذِينَ صَدَقُوا۟ وَأُو۟لَٰٓئِكَ هُمُ ٱلْمُتَّقُونَ
Khmer Translation - Rowwad Translation Centerមិនទាន់ចាត់ទុកថាជាអំពើល្អឡើយ ការដែលពួកអ្នកគ្រាន់តែតម្រង់មុខរបស់ពួកអ្នកទៅកាន់ទិសខាងកើត ឬទិសខាងលិចនោះ ក៏ប៉ុន្តែ(ចាត់ទុកថាជា)អំពើល្អនោះ គឺជនណាដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោក បណ្តាម៉ាឡាអ៊ីកាត់ បណ្តាគម្ពីរ និងបណ្តាព្យាការីទាំងឡាយ ហើយបានបរិច្ចាគទ្រព្យសម្បត្តិដែលគេស្រឡាញ់ចង់បានទៅឲ្យសាច់ញាតិ ក្មេងកំព្រា អ្នកក្រីក្រ អ្នកដំណើរដាច់ស្បៀង និងអ្នកសុំទាន ព្រមទាំង(ចំណាយវា)ក្នុងការដោះលែងទាសករ និងដោះលែងចំណាប់ខ្មាំង ហើយគេបានប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ ហើយនិងអ្នកទាំងឡាយដែលបំពេញនូវកិច្ចសន្យារបស់ខ្លួន នៅពេលណាដែលពួកគេបានសន្យា ព្រមទាំងបណ្តាអ្នកដែលមានភាពអត់ធ្មត់ទៅលើភាពក្រីក្រ ភាពលំបាកវេទនា និងនៅក្នុងសមរភូមិដែលមានភាពតានតឹង។ អ្នកទាំងនោះហើយគឺជាអ្នកដែលមានការជឿជាក់យ៉ាងពិតប្រាកដ ហើយអ្នកទាំងនោះហើយ គឺជាអ្នកដែលកោតខ្លាច(អល់ឡោះ)។
Khmer Translation - Islamic Community Development Associationការតម្រង់មុខរបស់ពួកអ្នកឆ្ពោះទៅទិសខាងកើត ឬ ទិសខាងលិច(ក្នុងការសឡាត)នោះ មិនចាត់ទុកជាអំពើល្អឡើយ។ ប៉ុន្ដែអំពើល្អនោះគឺអ្នកណាដែលមានជំនឿលើអល់ឡោះ និងថ្ងៃ បរលោក និងម៉ាឡាអ៊ីកាត់ និងគម្ពីរទាំងឡាយ និងបណ្ដាណាពី និង បានបរិច្ចាគទ្រព្យសម្បត្ដិដែលជាទីស្រឡាញ់របស់គេទៅឱ្យញាតិ សន្ដាន និងកេ្មងកំព្រា និងអ្នកក្រីក្រ និងអ្នកដំណើរ និងអ្នកសុំទាន និងបានចំណាយទ្រព្យក្នុងការដោះលែងទាសករ និងបានប្រតិបត្ដិ សឡាត និងបរិច្ចាគហ្សាកាត់ ហើយនិងបណ្ដាអ្នកដែលគោរពតាម កិច្ចសន្យារបស់ពួកគេនៅពេលដែលពួកគេបានសន្យា និងបណ្ដាអ្នក ដែលអត់ធ្មត់ក្នុងពេលក្រខ្សត់ និងពេលមានគ្រោះថ្នាក់ និងពេល មានសង្គ្រាម។ អ្នកទាំងនោះគឺជាអ្នកដែលមានជំនឿពិតប្រាកដ ហើយអ្នកទាំងនោះដែរ គឺជាបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។