ٱلَّذِينَ ءَاتَيْنَٰهُمُ ٱلْكِتَٰبَ يَعْرِفُونَهُۥ كَمَا يَعْرِفُونَ أَبْنَآءَهُمْ وَإِنَّ فَرِيقًا مِّنْهُمْ لَيَكْتُمُونَ ٱلْحَقَّ وَهُمْ يَعْلَمُونَ
Khmer Translation - Rowwad Translation Centerពួកដែលយើងបានប្រទានគម្ពីរឱ្យពួកគេ(ពួកអ្នកប្រាជ្ញនៃពួកយូដានិងពួកគ្រឹស្ទាន) ពួកគេបានស្គាល់វា(ភាពជាព្យាការីរបស់ព្យាការីមូហាំម៉ាត់) ប្រៀបដូចជាពួកគេស្គាល់កូនចៅរបស់ពួកគេដូច្នោះដែរ។ ហើយពិតប្រាកដណាស់ ក្រុមមួយក្នុងចំណោមពួកគេបានលាក់បាំងការពិត ខណៈដែលពួកគេបានដឹងហើយនោះ។
Khmer Translation - Islamic Community Development Associationចំពោះពួកដែលយើងបានផ្តល់ឱ្យពួកគេនូវគម្ពីរ(តាវរ៉ត និងអ៊ីញជីល)គឺពួកគេស្គាល់គាត់(មូហាំម៉ាត់) ក៏ដូចជាពួកគេស្គាល់ កូនៗរបស់ពួកគេដែរ។ ហើយពិតប្រាកដណាស់ មួយក្រុមនៃពួកគេ នោះពិតជាលាក់បាំងនូវការពិត ខណៈដែលពួកគេដឹង។