وَقَالَ ٱلَّذِينَ لَا يَعْلَمُونَ لَوْلَا يُكَلِّمُنَا ٱللَّهُ أَوْ تَأْتِينَآ ءَايَةٌ كَذَٰلِكَ قَالَ ٱلَّذِينَ مِن قَبْلِهِم مِّثْلَ قَوْلِهِمْ تَشَٰبَهَتْ قُلُوبُهُمْ قَدْ بَيَّنَّا ٱلْـَٔايَٰتِ لِقَوْمٍ يُوقِنُونَ
Khmer Translation - Rowwad Translation Centerហើយពួកដែលគ្មានចំណេះដឹង(ក្នុងចំណោមពួកអះលីគីតាប និងពួកមុស្ហរីគីន)បាននិយាយថា៖ ហេតុអ្វីបានជាអល់ឡោះមិនមានបន្ទូលមកកាន់ពួកយើងដោយផ្ទាល់ ឬផ្តល់ជាសញ្ញាភស្តុតាងណាមួយឲ្យពួកយើងតែម្តងទៅ? ក៏ដូចគ្នាដែរ អ្នកជំនាន់មុនៗពួកគេក៏បាននិយាយដូចសម្តីរបស់ពួកគេនេះដែរ ព្រោះដួងចិត្តរបស់ពួកគេ គឺស្រដៀងៗគ្នា។ ពិតប្រាកដណាស់ យើង(អល់ឡោះ)ពិតជាបានបញ្ជាក់យ៉ាងច្បាស់នូវភស្តុតាងជាច្រើនសម្រាប់ក្រុមដែលមានជំនឿជឿជាក់យ៉ាងពិតប្រាកដ។
Khmer Translation - Islamic Community Development Associationហើយពួកដែលគ្មានចំណេះវិជ្ជាបាននិយាយថាៈ ហេតុអី្វបានជាអល់់ឡោះមិនបន្ទូលប្រាប់ពួកយើង(ដោយផ្ទាល់) ឬក៏ផ្ដល់ ភស្ដុតាងមកឱ្យពួកយើង? ដូចេ្នះដែរ អ្នកជំនាន់មុនៗក៏បាននិយាយ ដូចពាក្យសំដីរបស់ពួកគេនេះដែរ ដោយសារតែចិត្ដរបស់ពួកគេ ប្រហាក់ប្រហែលគ្នា។ ការពិតយើងបានបង្ហាញភស្ដុតាងជាច្រើន ដល់ក្រុមដែលមានជំនឿពិតប្រាកដ។