يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تَقُولُوا۟ رَٰعِنَا وَقُولُوا۟ ٱنظُرْنَا وَٱسْمَعُوا۟ وَلِلْكَٰفِرِينَ عَذَابٌ أَلِيمٌ
Khmer Translation - Rowwad Translation Centerឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំប្រើពាក្យថា “រ៉អ៊ីណា” (មានន័យថា៖ សូមអ្នកថែរក្សាយើងផង) ដោយសារតែពួកគេបានកែប្រែអត្ថន័យនៃពាក្យនេះទៅជាន័យអាក្រក់វិញ តែពួកអ្នកត្រូវប្រើពាក្យ “អ៊ុនហ្សុរណា”វិញ (មានន័យថា៖ សូមរង់ចាំពួកយើងយល់សម្តីរបស់អ្នកសិន) ហើយចូរពួកអ្នកស្តាប់តាម។ ហើយសម្រាប់ពួកដែលប្រឆាំងនោះ ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។
Khmer Translation - Islamic Community Development Associationឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំប្រើពាក្យ រ៉អ៊ីណា (ទៅកាន់មូហាំម៉ាត់)។ តែពួកអ្នកត្រូវប្រើពាក្យ អ៊ុនហ្សួរណា ហើយពួកអ្នកត្រូវស្ដាប់តាមចុះ។ ហើយពួកដែល ប្រឆាំងនឹងទទួលទារុណកម្មយ៉ាងឈឺចាប់។