مَّا يَوَدُّ ٱلَّذِينَ كَفَرُوا۟ مِنْ أَهْلِ ٱلْكِتَٰبِ وَلَا ٱلْمُشْرِكِينَ أَن يُنَزَّلَ عَلَيْكُم مِّنْ خَيْرٍ مِّن رَّبِّكُمْ وَٱللَّهُ يَخْتَصُّ بِرَحْمَتِهِۦ مَن يَشَآءُ وَٱللَّهُ ذُو ٱلْفَضْلِ ٱلْعَظِيمِ
Khmer Translation - Rowwad Translation Centerពួកដែលប្រឆាំងក្នុងចំណោមពួកអះលីគីតាប និងពួកមុស្ហរីគីន គឺពួកគេមិនពេញចិត្តចំពោះប្រការល្អដែលព្រះជាម្ចាស់របស់ពួកអ្នកបានបញ្ចុះមកឱ្យពួកអ្នកឡើយ។ ហើយអល់ឡោះជាអ្នកកំណត់ក្តីករុណារបស់ទ្រង់ចំពោះតែជនណាដែលទ្រង់មានចេតនាប៉ុណ្ណោះ។ ហើយអល់ឡោះជាម្ចាស់គឺមាននូវការប្រោសប្រទានដ៏ធំធេងបំផុត។
Khmer Translation - Islamic Community Development Associationពួកដែលគ្មានជំនឿនៃអះលីគីតាប និងពួកមូស្ហរីគីន មិនពេញចិត្ដឱ្យម្ចាស់របស់ពួកអ្នកបញ្ចុះ ប្រការល្អណាមួយដល់ពួក អ្នកឡើយ។ ហើយអល់ឡោះមានសិទ្ធិកំណត់ក្ដីមេត្ដាករុណារបស់ ទ្រង់ទៅលើបុគ្គលណាម្នាក់ដែលទ្រង់មានចេតនា។ ហើយអល់ឡោះ មានការប្រោសប្រទានដ៏ធំធេង។