وَٱللَّهُ جَعَلَ لَكُم مِّمَّا خَلَقَ ظِلَٰلًا وَجَعَلَ لَكُم مِّنَ ٱلْجِبَالِ أَكْنَٰنًا وَجَعَلَ لَكُمْ سَرَٰبِيلَ تَقِيكُمُ ٱلْحَرَّ وَسَرَٰبِيلَ تَقِيكُم بَأْسَكُمْ كَذَٰلِكَ يُتِمُّ نِعْمَتَهُۥ عَلَيْكُمْ لَعَلَّكُمْ تُسْلِمُونَ
Khmer Translation - Rowwad Translation Centerហើយអល់ឡោះបានបង្កើតសម្រាប់ពួកអ្នកនូវអ្វីដែលផ្តល់ជាម្លប់ដល់ពួកគេអំពី(ដើមឈើ និងអ្វីផ្សេងទៀត)ដែលទ្រង់បានបង្កើត ហើយទ្រង់បានបង្កើតសម្រាប់ពួកអ្នកអំពីភ្នំទាំងឡាយនូវរូងភ្នំ និងបានបង្កើតសម្រាប់ពួកអ្នកនូវសម្លៀកបំពាក់ដែលអាចការពារពួកអ្នកអំពីកម្តៅ(និងភាពត្រជាក់) ហើយនិងសម្លៀកបំពាក់(អាវក្រោះ)ដែលអាចការពារពួកអ្នកពីគ្រោះថ្នាក់(ក្នុងសមរភូមិ)។ ក៏ដូច្នោះដែរ ទ្រង់បានបំពេញនូវឧបការគុណរបស់ទ្រង់ដល់ពួកអ្នក សង្ឃឹមថាពួកអ្នកប្រគល់ខ្លួន(ចំពោះទ្រង់)។
Khmer Translation - Islamic Community Development Associationហើយអល់ឡោះបានធ្វើឱ្យមាននូវអ្វីៗ(ដើមឈើ ផ្ទះ ពពក...) ដែលទ្រង់បានបង្កើតមកជាម្លប់សម្រាប់ពួកអ្នក។ ហើយ ទ្រង់បានធ្វើឱ្យមានកន្លែងជ្រកកោនអំពីភ្នំទាំងឡាយសម្រាប់ពួក អ្នក។ ហើយទ្រង់បានធ្វើឱ្យមានសំលៀកបំពាក់សម្រាប់ពួកអ្នក ដើម្បីការពារពួកអ្នកពីកំដៅ(ឬរងា)និងសំលៀកបំពាក់(អាវ ក្រោះ) ដើម្បីការពារពួកអ្នកក្នុងពេលសង្គ្រាម។ ដូច្នោះហើយទ្រង់ បំពេញនៀកម៉ាត់របស់ទ្រង់ដល់ពួកអ្នក សង្ឃឹមថាពួកអ្នកប្រគល់ ខ្លួនទៅចំពោះទ្រង់។