وَٱللَّهُ جَعَلَ لَكُم مِّنۢ بُيُوتِكُمْ سَكَنًا وَجَعَلَ لَكُم مِّن جُلُودِ ٱلْأَنْعَٰمِ بُيُوتًا تَسْتَخِفُّونَهَا يَوْمَ ظَعْنِكُمْ وَيَوْمَ إِقَامَتِكُمْ وَمِنْ أَصْوَافِهَا وَأَوْبَارِهَا وَأَشْعَارِهَآ أَثَٰثًا وَمَتَٰعًا إِلَىٰ حِينٍ
Khmer Translation - Rowwad Translation Centerហើយអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតចេញពីគេហដ្ឋានរបស់ពួកអ្នក ជាកន្លែងស្នាក់នៅ(និងសម្រាក)សម្រាប់ពួកអ្នក។ ហើយទ្រង់បានបង្កើតស្បែកសត្វពាហនៈសម្រាប់ពួកអ្នកធ្វើជាតង់ដែលវាស្រាលសម្រាប់ពួកអ្នក(ក្នុងការយកតាមខ្លួន)ក្នុងពេលធ្វើដំណើរ និង(ងាយស្រួលក្នុងការតម្លើង)នៅពេលដែលពួកអ្នកបោះទីតាំង។ ហើយទ្រង់ក៏បានបង្កើតសម្រាប់ពួកអ្នកផងដែរនូវរោមចៀម រោមសត្វអូដ្ឋ និងរោមសត្វពពែទាំងឡាយធ្វើជាគ្រឿងសង្ហារឹម និងជាគ្រឿងតុបតែងលម្អ(ដែលពួកអ្នកអាចប្រើប្រាស់វា)រហូតដល់ពេលកំណត់។
Khmer Translation - Islamic Community Development Associationហើយអល់ឡោះបានបង្កើតគេហដ្ឋានផេ្សងៗជាកន្លែង ស្នាក់នៅសម្រាប់ពួកអ្នក។ ហើយទ្រង់បានបង្កើតគេហដ្ឋាន(ជំរំ) ជាច្រើនធ្វើអំពីស្បែកសត្វសម្រាប់ពួកអ្នក ដែលវាធ្វើឱ្យពួកអ្នកធូរ ស្រាល(ក្នុងការយកតាម)នៅថ្ងៃធ្វើដំណើររបស់ពួកអ្នក និងថ្ងៃ បោះទីតាំងរបស់ពួកអ្នក។ ហើយ(ទ្រង់បានផ្ដល់ឱ្យអ្នកនូវ)រោម ចៀម និងស្បែកសត្វអូដ្ឋ និងរោមសត្វពពែទាំងឡាយធ្វើជាគ្រឿង តុបតែង និងដើម្បីបង្កភាពងាយស្រួលរហូតដល់ពេលកំណត់ (ខូចខាត)។