caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក An-Nahl វាក្យខណ្ឌ 75

ម៉ាកកah · revelation order 70 · 16:75

ضَرَبَ ٱللَّهُ مَثَلًا عَبْدًا مَّمْلُوكًا لَّا يَقْدِرُ عَلَىٰ شَىْءٍ وَمَن رَّزَقْنَٰهُ مِنَّا رِزْقًا حَسَنًا فَهُوَ يُنفِقُ مِنْهُ سِرًّا وَجَهْرًا هَلْ يَسْتَوُۥنَ ٱلْحَمْدُ لِلَّهِ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ

Khmer Translation - Rowwad Translation Centerអល់ឡោះជាម្ចាស់ទ្រង់លើកនូវឧទាហរណ៍មួយ គឺខ្ញុំបម្រើដាច់ថ្លៃម្នាក់ដែលនៅក្រោមការគ្រប់គ្រងរបស់គេ ដែលរូបគេ(ខ្ញុំបម្រើ)គ្មានលទ្ធភាពអ្វីបន្តិចឡើយ ហើយនិងអ្នកដែលយើងបានប្រទានដល់គេនូវលាភសក្ការៈដ៏ល្អប្រពៃអំពីយើង ដោយគេអាចបរិច្ចាគវាទាំងដោយស្ងាត់កំបាំង និងដោយបើកចំហ។ តើអ្នកទាំងពីរមានភាពស្មើគ្នាដែរឬទេ? ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេ គឺមិនដឹងឡើយ។
Khmer Translation - Islamic Community Development Associationអល់ឡោះបានលើកយកខ្ញុំបម្រើដាច់ថ្លៃម្នាក់ដែលនៅ ក្រោមការគ្រប់គ្រងរបស់គេ ដែលគេ(ខ្ញុំបម្រើ)គ្មានលទ្ធភាពអ្វី ទាំងអស់ និងអ្នកដែលយើងបានផ្ដល់លាភសក្ការៈឱ្យគេនូវលាភសក្ការៈដ៏ល្អប្រសើរអំពីយើង ហើយគេបរិច្ចាគវាមួយចំនួនដោយ អាថ៌កំបាំងនិងដោយចំហនោះមកធើ្វជាឧទាហរណ៍។ តើពួកគេ មានភាពស្មើគ្នាដែរឬទេ? រាល់ការសរសើរគឺចំពោះអល់ឡោះតែ មួយគត់។ ផ្ទុយទៅវិញ ពួកគេភាគច្រើនមិនដឹងឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70