caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក An-Nahl វាក្យខណ្ឌ 71

ម៉ាកកah · revelation order 70 · 16:71

وَٱللَّهُ فَضَّلَ بَعْضَكُمْ عَلَىٰ بَعْضٍ فِى ٱلرِّزْقِ فَمَا ٱلَّذِينَ فُضِّلُوا۟ بِرَآدِّى رِزْقِهِمْ عَلَىٰ مَا مَلَكَتْ أَيْمَٰنُهُمْ فَهُمْ فِيهِ سَوَآءٌ أَفَبِنِعْمَةِ ٱللَّهِ يَجْحَدُونَ

Khmer Translation - Rowwad Translation Centerហើយអល់ឡោះទ្រង់បានលើកតម្កើងមនុស្សមួយចំនួននៃពួកអ្នកឱ្យប្រសើរជាងគ្នាចំពោះលាភសក្ការៈ។ ចំពោះអ្នកដែលគេ(អល់ឡោះ)បានលើកតម្កើង ពួកគេមិនចង់ផ្តល់លាភសក្ការៈរបស់ខ្លួនឲ្យទៅខ្ញុំបម្រើដាច់ថ្លៃរបស់ពួកគេដើម្បីឱ្យខ្ញុំបម្រើដាច់ថ្លៃនោះមានភាពស្មើគ្នាជាមួយនឹងពួកគេ(ដែលជាចៅហ្វាយ)ឡើយ។ (ចុះហេតុអ្វីបានជាពួកគេពេញចិត្តចង់ឲ្យអល់ឡោះជាម្ចាស់មានភាពស្មើគ្នាជាមួយនឹងខ្ញុំបម្រើរបស់ទ្រង់?) ដូច្នេះ តើចំពោះឧបការគុណរបស់អល់ឡោះពួកគេរមិលគុណឬ?
Khmer Translation - Islamic Community Development Associationហើយអល់ឡោះបានលើកតម្កើងពួកអ្នកមួយចំនួនឱ្យ ប្រសើរជាងគ្នាក្នុងការផ្ដល់លាភសក្ការៈ។ ប៉ុន្ដែពួកដែលត្រូវបាន គេលើកតម្កើងនោះមិនចង់ផ្ដល់លាភសក្ការៈរបស់ពួកគេទៅឱ្យខ្ញុំ បម្រើដាច់ថ្លៃរបស់ពួកគេ ដើម្បីឱ្យពួកគេទាំងអស់គ្នាមានភាពស្មើ គ្នាក្នុងការទទួលលាភសក្ការៈនោះឡើយ។ ដូចេ្នះ តើពួកគេបដិសេធ នឹងនៀកម៉ាត់របស់អល់ឡោះឬ?
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70