caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក An-Nahl វាក្យខណ្ឌ 30

ម៉ាកកah · revelation order 70 · 16:30

وَقِيلَ لِلَّذِينَ ٱتَّقَوْا۟ مَاذَآ أَنزَلَ رَبُّكُمْ قَالُوا۟ خَيْرًا لِّلَّذِينَ أَحْسَنُوا۟ فِى هَٰذِهِ ٱلدُّنْيَا حَسَنَةٌ وَلَدَارُ ٱلْـَٔاخِرَةِ خَيْرٌ وَلَنِعْمَ دَارُ ٱلْمُتَّقِينَ

Khmer Translation - Rowwad Translation Centerហើយមានគេនិយាយទៅកាន់បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)ថា៖ តើព្រះជាម្ចាស់របស់ពួកអ្នកបានបញ្ចុះអ្វីមក? ពួកគេបានឆ្លើយថា៖ គឺប្រការល្អ។ សម្រាប់បណ្តាអ្នកដែលធ្វើល្អនៅក្នុងជីវិតលោកិយនេះ គឺនឹងទទួលបានផលល្អ។ ចំណែកឯនៅឋានបរលោកវិញ គឺល្អប្រសើរជាងនោះទៅទៀត។ ហើយលំនៅឋានរបស់អ្នកដែលកោតខ្លាច(អល់ឡោះ)នោះ គឺល្អប្រសើរបំផុត។
Khmer Translation - Islamic Community Development Associationហើយមានគេនិយាយទៅកាន់បណ្ដាអ្នកដែលកោតខ្លាច ថាៈ តើម្ចាស់របស់ពួកអ្នកបានបញ្ចុះអ្វី(ទៅឱ្យមូហាំម៉ាត់)? ពួកគេ បានឆ្លើយថាៈ គឺជារឿងល្អ។ សម្រាប់បណ្ដាអ្នកដែលបានសាងអំពើ ល្អនៅលើលោកិយនេះ គឺទទួលបានផលល្អ។ ហើយចំពោះលំនៅ ដ្ឋាននាថ្ងៃបរលោកវិញ គឺរឹតតែប្រសើរជាងនេះទៅទៀត។ ហើយ លំនៅដ្ឋាន(ឋានសួគ៌)របស់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះនោះ គឺពិតជាល្អប្រសើរបំផុត។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70