رَّبَّنَآ إِنِّىٓ أَسْكَنتُ مِن ذُرِّيَّتِى بِوَادٍ غَيْرِ ذِى زَرْعٍ عِندَ بَيْتِكَ ٱلْمُحَرَّمِ رَبَّنَا لِيُقِيمُوا۟ ٱلصَّلَوٰةَ فَٱجْعَلْ أَفْـِٔدَةً مِّنَ ٱلنَّاسِ تَهْوِىٓ إِلَيْهِمْ وَٱرْزُقْهُم مِّنَ ٱلثَّمَرَٰتِ لَعَلَّهُمْ يَشْكُرُونَ
Khmer Translation - Rowwad Translation Centerបពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ជាការពិតណាស់ ខ្ញុំបានទុកកូនចៅរបស់ខ្ញុំមួយចំនួនឱ្យរស់នៅឯជ្រលងភ្នំមួយ(ទឹកដីម៉ាក្កះ)ដែលគ្មានដំណាំអ្វីនៅក្នុងវាឡើយ គឺនៅឯគេហដ្ឋានរបស់ព្រះអង្គដ៏ពិសិដ្ឋ(ពៃតុលឡោះ)។ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! (ខ្ញុំទុកពួកគេនៅទីនោះ)គឺដើម្បីឱ្យពួកគេប្រតិបត្តិសឡាត។ ហេតុនេះ សូមព្រះអង្គមេត្តាធ្វើឱ្យដួងចិត្តមនុស្សមួយចំនួនស្រឡាញ់ពេញចិត្តទៅកាន់ពួកគេ ព្រមទាំងប្រទាននូវលាភសក្ការៈដល់ពួកគេអំពីផលានុផលនានាផង សង្ឃឹមថា ពួកគេនឹងថ្លែងអំណរគុណ។
Khmer Translation - Islamic Community Development Associationឱម្ចាស់របស់យើងខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំបានឱ្យកូនចៅ របស់ខ្ញុំមួយចំនួនរស់នៅទីជ្រលងភ្នំដែលគ្មានដំណាំទាល់តែសោះនៅ ឯពៃតុលឡោះ។ ឱម្ចាស់របស់យើងខ្ញុំ. (ខ្ញុំប្រតិបត្ដិតាមទ្រង់ដូច នេះ)គឺដើម្បីឱ្យពួកគេប្រតិបត្ដិសឡាត។ ដូចេ្នះ សូមទ្រង់មេត្ដាធ្វើ ឱ្យដួងចិត្ដមនុស្សលោកមួយចំនួនចូលចិត្ដពួកគេ និងប្រទានលាភ សក្ការៈដល់ពួកគេនូវភោគផលនានាផង ដើម្បីពួកគេនឹងដឹងគុណ។