رَبِّ إِنَّهُنَّ أَضْلَلْنَ كَثِيرًا مِّنَ ٱلنَّاسِ فَمَن تَبِعَنِى فَإِنَّهُۥ مِنِّى وَمَنْ عَصَانِى فَإِنَّكَ غَفُورٌ رَّحِيمٌ
Khmer Translation - Rowwad Translation Centerបពិត្រព្រះជាម្ចាស់! ជាការពិតណាស់ ពួកវា(រូបបដិមាទាំងនេះ)បានធ្វើឱ្យមនុស្សជាច្រើនវង្វេង។ ហេតុនេះ ជនណាហើយដែលដើរតាមខ្ញុំ ពិតប្រាកដណាស់ រូបគេគឺស្ថិតក្នុងក្រុមរបស់ខ្ញុំ។ រីឯជនណាហើយដែលប្រឆាំងនឹងខ្ញុំ ជាការពិតណាស់ ព្រះអង្គមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។
Khmer Translation - Islamic Community Development Associationឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ ពួកវា(រូបសំណាក) បានធ្វើឱ្យមនុស្សលោកជាច្រើនវងេ្វង។ ហើយបុគ្គលណាដែលបាន តាម(មាគ៌ា)ខ្ញុំ គឺបុគ្គលនោះពិតជាស្ថិតនៅក្នុងក្រុមរបស់ខ្ញុំ។ រីឯ បុគ្គលណាដែលបានប្រឆាំងនឹង(មាគ៌ា)ខ្ញុំវិញ គឺទ្រង់ពិតជាមហា អភ័យទោស មហាអាណិតស្រឡាញ់។