قَالَتْ رُسُلُهُمْ أَفِى ٱللَّهِ شَكٌّ فَاطِرِ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ يَدْعُوكُمْ لِيَغْفِرَ لَكُم مِّن ذُنُوبِكُمْ وَيُؤَخِّرَكُمْ إِلَىٰٓ أَجَلٍ مُّسَمًّى قَالُوٓا۟ إِنْ أَنتُمْ إِلَّا بَشَرٌ مِّثْلُنَا تُرِيدُونَ أَن تَصُدُّونَا عَمَّا كَانَ يَعْبُدُ ءَابَآؤُنَا فَأْتُونَا بِسُلْطَٰنٍ مُّبِينٍ
Khmer Translation - Rowwad Translation Centerបណ្តាអ្នកនាំសាររបស់ពួកគេបានតបថា៖ តើ(ពួកអ្នក)មានការសង្ស័យចំពោះអល់ឡោះឬ ខណៈដែលទ្រង់គឺជាអ្នកដែលបង្កើតមេឃជាច្រើនជាន់និងផែនដីនោះ? ទ្រង់អំពាវនាវពួកអ្នក(ទៅកាន់ការមានជំនឿចំពោះទ្រង់) ដើម្បីទ្រង់អភ័យទោសដល់ពួកអ្នកចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងពន្យារពេលដល់ពួកអ្នករហូតដល់ពេលវេលាកំណត់។ ពួកគេបានតបវិញថា៖ ពួកអ្នកគ្រាន់តែជាមនុស្សលោកធម្មតាដូចពួកយើងប៉ុណ្ណោះ។ ពួកអ្នកមានបំណងចង់រារាំងពួកយើងពីអ្វីដែលជីដូនជីតារបស់ពួកយើងធ្លាប់បានគោរពសក្ការៈ។ ហេតុនេះ ចូរពួកអ្នកនាំមកឱ្យពួកយើងនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់មួយមក។
Khmer Translation - Islamic Community Development Associationបណ្ដាអ្នកនាំសាររបស់ពួកគេបានពោលថាៈ តើ(ពួកអ្នក) មានការសង្ស័យចំពោះអល់ឡោះដែលជាអ្នកបង្កើតមេឃជាច្រើន ជាន់ និងផែនដីនោះឬ? ទ្រង់អំពាវនាវពួកអ្នក(ឱ្យមានជំនឿ)ដើម្បី ទ្រង់នឹងអភ័យទោសដល់ពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក ហើយទ្រង់បានពន្យារពេលពួកអ្នករហូតដល់ពេលមួយដែលត្រូវបាន កំណត់។ ពួកគេ(ពួកប្រឆាំង)បាននិយាយថាៈ ពួកអ្នកគ្រាន់តែជា មនុស្សធម្មតាដូចពួកយើងដែលពួកអ្នកចង់រារាំងពួកយើងនូវអ្វីដែល ជីដូនជីតារបស់ពួកយើងធ្លាប់បានគោរពសក្ការៈប៉ុណ្ណោះ។ ដូចេ្នះ ចូរ ពួកអ្នកផ្ដល់ភស្ដុតាងយ៉ាងច្បាស់លាស់ដល់ពួកយើងមក.