قَالَتْ لَهُمْ رُسُلُهُمْ إِن نَّحْنُ إِلَّا بَشَرٌ مِّثْلُكُمْ وَلَٰكِنَّ ٱللَّهَ يَمُنُّ عَلَىٰ مَن يَشَآءُ مِنْ عِبَادِهِۦ وَمَا كَانَ لَنَآ أَن نَّأْتِيَكُم بِسُلْطَٰنٍ إِلَّا بِإِذْنِ ٱللَّهِ وَعَلَى ٱللَّهِ فَلْيَتَوَكَّلِ ٱلْمُؤْمِنُونَ
Khmer Translation - Rowwad Translation Centerបណ្តាអ្នកនាំសាររបស់ពួកគេបានតបទៅកាន់ពួកគេវិញថា៖ ពិតមែនហើយ ពួកយើងគ្រាន់តែជាមនុស្សលោកធម្មតាដូចពួកអ្នកដែរ ក៏ប៉ុន្តែអល់ឡោះទ្រង់លើកតម្កើងចំពោះជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់។ ហើយពួកយើងមិនអាចនាំមកនូវសញ្ញាភស្តុតាងណាមួយមកកាន់ពួកអ្នកឡើយ លើកលែងតែដោយការអនុញ្ញាតពីអល់ឡោះប៉ុណ្ណោះ។ ហើយចំពោះអល់ឡោះ(តែមួយគត់)ដែលបណ្តាអ្នកមានជំនឿទាំងឡាយប្រគល់ការទុកចិត្ត។
Khmer Translation - Islamic Community Development Associationបណ្ដាអ្នកនាំសាររបស់ពួកគេបានតបនឹងពួកគេវិញថាៈ ពួកយើងគ្រាន់តែជាមនុស្សធម្មតាដូចពួកអ្នកដែរ ប៉ុន្ដែអល់ឡោះ លើកតម្កើងចំពោះអ្នកណាដែលទ្រង់មានចេតនាអំពីបណ្ដាខ្ញុំរបស់ ទ្រង់។ ហើយសម្រាប់ពួកយើងមិនអាចផ្ដល់ឱ្យពួកអ្នកនូវភស្ដុតាង ណាមួយបានឡើយលុះត្រាតែមានការអនុញ្ញាតពីអល់ឡោះ។ ហើយបណ្ដាអ្នកដែលមានជំនឿត្រូវប្រគល់ការទុកចិត្ដចំពោះ អល់ឡោះតែមួយគត់។