وَهُوَ ٱلَّذِى مَدَّ ٱلْأَرْضَ وَجَعَلَ فِيهَا رَوَٰسِىَ وَأَنْهَٰرًا وَمِن كُلِّ ٱلثَّمَرَٰتِ جَعَلَ فِيهَا زَوْجَيْنِ ٱثْنَيْنِ يُغْشِى ٱلَّيْلَ ٱلنَّهَارَ إِنَّ فِى ذَٰلِكَ لَـَٔايَٰتٍ لِّقَوْمٍ يَتَفَكَّرُونَ
Khmer Translation - Rowwad Translation Centerទ្រង់ជាអ្នកលាតសន្ធឹងផែនដី ហើយទ្រង់បានបង្កើតឲ្យមានភ្នំ និងទន្លេជាច្រើននៅលើវា។ ហើយរាល់ប្រភេទនៃផលានុផលទាំងឡាយនៅលើផែនដី ទ្រង់បានបង្កើតវាឱ្យមានជាគូៗ(មានញីមានឈ្មោល)។ ទ្រង់បានធ្វើឱ្យពេលយប់គ្របដណ្តប់លើពេលថ្ងៃ។ ជាការពិតណាស់ ទាំងនោះគឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលគិតពិចារណា។
Khmer Translation - Islamic Community Development Associationហើយទ្រង់ជាម្ចាស់ដែលបានពង្រាបផែនដី ហើយទ្រង់បាន បង្កើតភ្នំជាច្រើន(ជាលំនឹង) និងទនេ្លជាច្រើននៅលើវា(ផែនដី) ហើយទ្រង់ក៏បានបង្កើតនៅលើវានូវរាល់ផលានុផលទាំងអស់ឱ្យ មានជាគូៗ ទ្រង់ធ្វើឱ្យពេលយប់គ្របដណ្ដប់ពេលថ្ងៃ។ ពិតប្រាកដ ណាស់ ទាំងអស់នោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែលចេះ ពិចារណា។