caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Ar-Ra'd វាក្យខណ្ឌ 2

ម៉ាឌីណah · revelation order 96 · 13:2

ٱللَّهُ ٱلَّذِى رَفَعَ ٱلسَّمَٰوَٰتِ بِغَيْرِ عَمَدٍ تَرَوْنَهَا ثُمَّ ٱسْتَوَىٰ عَلَى ٱلْعَرْشِ وَسَخَّرَ ٱلشَّمْسَ وَٱلْقَمَرَ كُلٌّ يَجْرِى لِأَجَلٍ مُّسَمًّى يُدَبِّرُ ٱلْأَمْرَ يُفَصِّلُ ٱلْـَٔايَٰتِ لَعَلَّكُم بِلِقَآءِ رَبِّكُمْ تُوقِنُونَ

Khmer Translation - Rowwad Translation Centerអល់ឡោះជាអ្នកដែលបានលើកមេឃជាច្រើនជាន់ឲ្យខ្ពស់ឡើងដោយគ្មានសសរ ដូចដែលពួកអ្នកបានឃើញ(ផ្ទាល់នឹងភ្នែកស្រាប់)។ ក្រោយមក ទ្រង់នៅលើអារ៉ស្ហ។ ហើយទ្រង់បានបង្កើតព្រះអាទិត្យនិងព្រះចន្ទ។ ពួកវាទាំងអស់សុទ្ធតែធ្វើដំណើរ(តាមគន្លងរបស់វា)រហូតដល់ពេលកំណត់។ ទ្រង់ចាត់ចែងកិច្ចការ និងបកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងទាំងឡាយ សង្ឃឹមថាពួកអ្នកមានការជឿជាក់ចំពោះការជួបនឹងព្រះជាម្ចាស់របស់ពួកអ្នក(នាថ្ងៃបរលោក)។
Khmer Translation - Islamic Community Development Associationអល់ឡោះជាម្ចាស់ដែលបានលើកមេឃជាច្រើនជាន់ ដោយ គ្មានសសរដែលពួកអ្នកមើលឃើញវា។ បន្ទាប់មកទ្រង់នៅលើ អារ៉ស្ហ ហើយទ្រង់បានបញ្ជាព្រះអាទិត្យ និងព្រះច័ន្ទទាំងនោះឱ្យដើរ តាមគន្លងរហូតដល់ពេលវេលាដែលបានកំណត់។ ទ្រង់ជាអ្នករៀបចំ គ្រប់កិច្ចការ ដោយទ្រង់បញ្ជាក់យ៉ាងច្បាស់នូវភស្ដុតាងទាំងឡាយ សង្ឃឹមថាពួកអ្នកជឿជាក់ថានឹងបានជួបម្ចាស់របស់ពួកអ្នក។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70