وَقَالَ يَٰبَنِىَّ لَا تَدْخُلُوا۟ مِنۢ بَابٍ وَٰحِدٍ وَٱدْخُلُوا۟ مِنْ أَبْوَٰبٍ مُّتَفَرِّقَةٍ وَمَآ أُغْنِى عَنكُم مِّنَ ٱللَّهِ مِن شَىْءٍ إِنِ ٱلْحُكْمُ إِلَّا لِلَّهِ عَلَيْهِ تَوَكَّلْتُ وَعَلَيْهِ فَلْيَتَوَكَّلِ ٱلْمُتَوَكِّلُونَ
Khmer Translation - Rowwad Translation Centerហើយឪពុករបស់ពួកគេបាននិយាយ(ផ្តែផ្តាំពួកគេ)ថា៖ ឱកូនសម្លាញ់! ចូរពួកឯងកុំចូលតាមច្រកទ្វារតែមួយ តែពួកឯងត្រូវចូលតាមច្រកទ្វារផ្សេងៗគ្នា។ យើងមិនអាចការពារពួកអ្នកឯងពី(ការកំណត់របស់)អល់ឡោះបន្តិចណាឡើយ។ ពិតប្រាកដណាស់ ការកាត់សេចក្តីនោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ចំពោះទ្រង់(តែមួយគត់)ដែលយើងប្រគល់ការទុកចិត្ត ហើយចំពោះទ្រង់(តែមួយគត់)ដែលបណ្តាអ្នកដែលប្រគល់ការទុកចិត្តទាំងឡាយត្រូវប្រគល់ការទុកចិត្ត។
Khmer Translation - Islamic Community Development Associationហើយយ៉ាក់កូបបានពោលថាៈ ឱកូនទាំងឡាយរបស់ខ្ញុំ. ចូរពួកអ្នកកុំចូលតាមទ្វារតែមួយ តែពួកអ្នកត្រូវចូលតាមច្រកទ្វារ ផេ្សងៗគ្នា ហើយយើងមិនអាចជួយឱ្យពួកអ្នករួចផុតពីការកំណត់ របស់អល់ឡោះបានឡើយ សូម្បីតែបន្ដិចក៏ដោយ។ គ្មានទេការ កំណត់នោះ លើកលែងតែជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់។ ចំពោះទ្រង់ដែលខ្ញុំបានប្រគល់ការទុកចិត្ដ។ ហើយបណ្ដាអ្នកដែល ទុកចិត្ដត្រូវតែប្រគល់ការទុកចិត្ដចំពោះទ្រង់។