caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Yusuf វាក្យខណ្ឌ 31

ម៉ាកកah · revelation order 53 · 12:31

فَلَمَّا سَمِعَتْ بِمَكْرِهِنَّ أَرْسَلَتْ إِلَيْهِنَّ وَأَعْتَدَتْ لَهُنَّ مُتَّكَـًٔا وَءَاتَتْ كُلَّ وَٰحِدَةٍ مِّنْهُنَّ سِكِّينًا وَقَالَتِ ٱخْرُجْ عَلَيْهِنَّ فَلَمَّا رَأَيْنَهُۥٓ أَكْبَرْنَهُۥ وَقَطَّعْنَ أَيْدِيَهُنَّ وَقُلْنَ حَٰشَ لِلَّهِ مَا هَٰذَا بَشَرًا إِنْ هَٰذَآ إِلَّا مَلَكٌ كَرِيمٌ

Khmer Translation - Rowwad Translation Centerនៅពេលដែលនាង(ភរិយាអាហ្ស៊ីស)បានស្តាប់ឮពាក្យរិះគន់របស់ស្ត្រីទាំងនោះ នាងក៏បានចាត់ឱ្យគេទៅអញ្ជើញស្ត្រីទាំងនោះ ហើយនាងបានរៀបចំកន្លែងសម្រាប់ឲ្យពួកនាងទម្រេតខ្លួន និងបានផ្តល់ឱ្យស្ត្រីទាំងអស់នោះនូវកាំបិតម្នាក់មួយ(សម្រាប់ចិតផ្លែឈើ)។ ហើយនាងក៏បាននិយាយ(ទៅកាន់ព្យាការីយូសុះ)ថា៖ ចូរអ្នកចេញទៅកាន់ពួកនាងចុះ។ នៅពេលដែលស្ត្រីទាំងនោះបានឃើញគាត់ ពួកនាងមានការភ្ញាក់ផ្អើលជាខ្លាំង(ចំពោះសម្រស់ដ៏ស្រស់ស្អាតរបស់គាត់) ហើយពួកនាងក៏បានចិតដៃខ្លួនឯង ព្រមទាំងបាននិយាយថា៖ អល់ឡោះទ្រង់មហាស្អាតស្អំ! នេះមិនមែនជាមនុស្សនោះទេ។ តាមពិត នេះគឺជាម៉ាឡាអ៊ីកាត់មួយរូបដ៏ឧត្តុង្គឧត្តម។
Khmer Translation - Islamic Community Development Associationនៅពេលដែលនាងបានស្ដាប់ឮពាក្យរិះគន់របស់ពួកគេ នាងក៏បានអញ្ជើញស្ដ្រីទាំងនោះ និងបានរៀបចំសម្រាប់ពួកនាង នូវពិធីជប់លៀងមួយ ហើយបានផ្ដល់កាំបិតឱ្យពួកនាងម្នាក់មួយ គ្រប់ៗគ្នា(ដើម្បីចិតផ្លែឈើហូប) ហើយនាងបាននិយាយថាៈ ចូរ ឯង(យូសុហ្វ)ចេញទៅខាងមុខពួកនាង។ នៅពេលដែលពួកនាង បានឃើញយូសុហ្វពួកនាងក៏ភ្ញាក់ផ្អើលនឹងគាត់(ដោយសារសម្រស់ របស់គាត់់) ហើយបានចិតដៃខ្លូនឯងព្រមទាំងនិយាយថាៈ អល់ឡោះ មហាស្អាតស្អំ. នេះមិនមែនជាមនុស្សទេ. តាមពិតនេះជាម៉ាឡា-អ៊ីកាត់ដ៏ឧត្ដុង្គឧត្ដម។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70