لَقَدْ كَانَ فِى قَصَصِهِمْ عِبْرَةٌ لِّأُو۟لِى ٱلْأَلْبَٰبِ مَا كَانَ حَدِيثًا يُفْتَرَىٰ وَلَٰكِن تَصْدِيقَ ٱلَّذِى بَيْنَ يَدَيْهِ وَتَفْصِيلَ كُلِّ شَىْءٍ وَهُدًى وَرَحْمَةً لِّقَوْمٍ يُؤْمِنُونَ
Khmer Translation - Rowwad Translation Centerជាការពិតណាស់ នៅក្នុងរឿងរ៉ាវរបស់ពួកគេទាំងនោះ គឺជាមេរៀនមួយសម្រាប់បញ្ញាជនទាំងឡាយ។ ហើយវា(គម្ពីរគួរអាន) មិនមែនជាពាក្យសម្តីដែលត្រូវបានគេប្រឌិតឡើងនោះឡើយ ក៏ប៉ុន្តែវាគឺជាការបញ្ជាក់ចំពោះបណ្តាគម្ពីរទាំងឡាយពីមុនវា និងជាការបកស្រាយនូវរាល់អ្វីគ្រប់យ៉ាង ព្រមទាំងជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណាសម្រាប់ក្រុមដែលមានជំនឿ។
Khmer Translation - Islamic Community Development Associationតាមពិតនៅក្នុងប្រវត្ដិសាស្ដ្រនានារបស់ពួកគេ គឺជាមេរៀនសម្រាប់អ្នកដែលមានបញ្ញាញាណ។ វា(គម្ពីរគួរអាន)មិនមែន ជាពាក្យសំដីដែលត្រូវគេប្រឌិតនោះឡើយ ក៏ប៉ុន្ដែជាការបញ្ជាក់ ចំពោះអ្វីដែលមានពីមុនមក(គម្ពីរតាវរ៉ត គម្ពីរអ៊ីញជីល...) និងជា ការបរិយាយដ៏លំអិតនូវអ្វីគ្រប់បែបយ៉ាង ហើយនិងជាការចង្អុល បង្ហាញ ព្រមទាំងជាការប្រោសប្រណីសម្រាប់ក្រុមដែលមានជំនឿ។