وَهُوَ ٱلَّذِى خَلَقَ ٱلسَّمَٰوَٰتِ وَٱلْأَرْضَ فِى سِتَّةِ أَيَّامٍ وَكَانَ عَرْشُهُۥ عَلَى ٱلْمَآءِ لِيَبْلُوَكُمْ أَيُّكُمْ أَحْسَنُ عَمَلًا وَلَئِن قُلْتَ إِنَّكُم مَّبْعُوثُونَ مِنۢ بَعْدِ ٱلْمَوْتِ لَيَقُولَنَّ ٱلَّذِينَ كَفَرُوٓا۟ إِنْ هَٰذَآ إِلَّا سِحْرٌ مُّبِينٌ
Khmer Translation - Rowwad Translation Centerហើយទ្រង់គឺជាអ្នកដែលបានបង្កើមេឃជាច្រើនជាន់និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ។ ហើយអារ៉ស្ហរបស់ទ្រង់ គឺនៅពីលើទឹក ដើម្បីទ្រង់នឹងសាកល្បងពួកអ្នក(ឱមនុស្សលោក) ថាតើនរណាម្នាក់ក្នុងចំណោមពួកអ្នកដែលសាងអំពើល្អជាងគេ។ ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតណាស់ពួកអ្នកនឹងត្រូវគេបង្កើតឱ្យរស់ឡើងវិញក្រោយពេលស្លាប់នោះ ប្រាកដជាពួកដែលគ្មានជំនឿនឹងនិយាយថា៖ (គម្ពីរគួរអាន)នេះគឺគ្មានអ្វីក្រៅពីមន្តអាគមដ៏ច្បាស់លាស់នោះឡើយ។
Khmer Translation - Islamic Community Development Associationហើយទ្រង់ជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និង ផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ ហើយអារ៉ស្ហរបស់ទ្រង់ស្ថិតនៅលើ ទឹក ដើម្បីទ្រង់នឹងសាកល្បងពួកអ្នក ថាតើអ្នកណាម្នាក់ក្នុងចំណោម ពួកអ្នកដែលមានអំពើល្អប្រសើរជាងគេ។ តែប្រសិនបើអ្នក(មូហាំ-ម៉ាត់)បានពោលថាៈ ពិតប្រាកដណាស់ ពួកអ្នកនឹងត្រូវគេធ្វើឱ្យរស់ ឡើងវិញក្រោយពីស្លាប់នោះ ប្រាកដជាពួកដែលប្រឆាំងនឹងនិយាយ ថាៈ ទាំងនេះគ្មានអ្វីក្រៅពីមន្ដអាគមដ៏ច្បាស់លាស់ឡើយ។