وَهِىَ تَجْرِى بِهِمْ فِى مَوْجٍ كَٱلْجِبَالِ وَنَادَىٰ نُوحٌ ٱبْنَهُۥ وَكَانَ فِى مَعْزِلٍ يَٰبُنَىَّ ٱرْكَب مَّعَنَا وَلَا تَكُن مَّعَ ٱلْكَٰفِرِينَ
Khmer Translation - Rowwad Translation Centerហើយសំពៅបានដឹកពួកគេធ្វើដំណើរឆ្លងកាត់រលកធំៗប្រៀបដូចភ្នំ។ ហើយព្យាការីនួហបានស្រែកហៅកូនប្រុសរបស់គាត់(ដែលជាអ្នកគ្មានជំនឿ)ដែលស្ថិតនៅកន្លែងមួយ(ដាច់ពីក្រុមអ្នកមានជំនឿ)ថា៖ ឱកូនសម្លាញ់! ចូរកូនឡើងជិះ(លើសំពៅ)ជាមួយពួកយើងមក ហើយចូរកូនកុំស្ថិតក្នុងចំណោមពួកដែលគ្មានជំនឿឱ្យសោះ។
Khmer Translation - Islamic Community Development Associationហើយសំពៅបានដឹកពួកគេ(អ្នកមានជំនឿ)ធ្វើដំណើរ កាត់ទឹករលកធំៗប្រៀបដូចជាភ្នំ ហើយនួហបានស្រែកហៅកូន របស់គាត់ ខណៈដែលគេបានស្ថិតនៅក្នុងក្រុមដែលដកខ្លួនចេញពី បណ្ដាអ្នកមានជំនឿថាៈ ឱកូនសម្លាញ់. ចូរឡើងជិះជាមួយពួក យើង ហើយកុំនៅជាមួយពួកដែលគ្មានជំនឿឱ្យសោះ។