قَالَ سَـَٔاوِىٓ إِلَىٰ جَبَلٍ يَعْصِمُنِى مِنَ ٱلْمَآءِ قَالَ لَا عَاصِمَ ٱلْيَوْمَ مِنْ أَمْرِ ٱللَّهِ إِلَّا مَن رَّحِمَ وَحَالَ بَيْنَهُمَا ٱلْمَوْجُ فَكَانَ مِنَ ٱلْمُغْرَقِينَ
Khmer Translation - Rowwad Translation Centerគេបានតបថា៖ ខ្ញុំនឹងទៅជ្រកនៅលើភ្នំដែលអាចការពារខ្ញុំអំពីទឹក(ជំនន់)។ គាត់ក៏តបវិញថា៖ នៅថ្ងៃនេះ គ្មានអ្នកដែលអាចរារាំងពីបទបញ្ជារបស់អល់ឡោះបានឡើយ លើកលែងតែជនណាដែលទ្រង់អាណិតស្រលាញ់(ចំពោះគេ)ប៉ុណ្ណោះ។ ហើយទឹករលកបានបំបែករវាងគេទាំងពីរនាក់(ឪពុក និងកូន)។ ដូចនេះ រូបគេក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេធ្វើឲ្យលិចលង់(ក្នុងទឹកជំនន់)។
Khmer Translation - Islamic Community Development Associationគេ(កូនរបស់នួហ)បានតបវិញថាៈ ខ្ញុំនឹងទៅជ្រកនៅលើ ភ្នំ ដែលវានឹងការពារខ្ញុំពីទឹកជំនន់។ គាត់បានតបវិញថាៈ ថ្ងៃនេះ គ្មានអ្នកណាអាចការពារពីបញ្ជា (ទណ្ឌកម្ម)របស់អល់ឡោះបាន ឡើយ លើកលែងតែអ្នកណាដែលទ្រង់អាណិតស្រឡាញ់ប៉ុណ្ណោះ។ ហើយទឹករលកបានញែកបំបែកគេទាំងពីរ(នួហ និងកូនរបស់គាត់) ពេលនោះគេ(កូនរបស់នួហ)ក៏បានស្ថិតក្នុងចំណោមពួកដែលត្រូវ លិចលង់។