وَلَقَدْ بَوَّأْنَا بَنِىٓ إِسْرَٰٓءِيلَ مُبَوَّأَ صِدْقٍ وَرَزَقْنَٰهُم مِّنَ ٱلطَّيِّبَٰتِ فَمَا ٱخْتَلَفُوا۟ حَتَّىٰ جَآءَهُمُ ٱلْعِلْمُ إِنَّ رَبَّكَ يَقْضِى بَيْنَهُمْ يَوْمَ ٱلْقِيَٰمَةِ فِيمَا كَانُوا۟ فِيهِ يَخْتَلِفُونَ
Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានរៀបចំទីលំនៅដល់អម្បូរអ៊ីស្រាអែលនូវលំនៅដ្ឋានមួយដ៏ល្អប្រពៃ(នៅក្នុងទឹកដីស្ហាម) ហើយយើងបានប្រទានលាភសក្ការៈអំពីរបស់ល្អៗជាច្រើនដល់ពួកគេ។ ហើយពួកគេមិនបានខ្វែងគំនិតគ្នាឡើយ(ក្នុងកិច្ចការសាសនា) រហូតដល់ចំណេះដឹង(គម្ពីរគួរអាន)បានមកដល់ពួកគេ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងកាត់សេចក្ដីរវាងពួកគេនៅថ្ងៃបរលោកចំពោះអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នាចំពោះវា។
Khmer Translation - Islamic Community Development Associationហើយជាការពិតណាស់ យើងបានរៀបចំទីលំនៅដល់ អំបូរអ៊ីស្រាអែលនូវលំនៅដ្ឋានដ៏ពិតប្រាកដ(នៅស្ហាមនិងអេហ្ស៊ីប) ហើយយើងផ្ដល់លាភសក្ការៈដ៏ល្អដល់ពួកគេ ហើយពួកគេពុំមានការ ខ្វែងគំនិតគ្នាឡើយ រហូតដល់ចំណេះដឹង(គម្ពីរតាវរ៉ត)បានមកដល់ ពួកគេ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកនឹងកាត់សេចក្ដីរវាងពួក គេនៅថ្ងៃបរលោកនូវអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នាចំពោះវា (គម្ពីរតាវរ៉ត)។