فَإِن كُنتَ فِى شَكٍّ مِّمَّآ أَنزَلْنَآ إِلَيْكَ فَسْـَٔلِ ٱلَّذِينَ يَقْرَءُونَ ٱلْكِتَٰبَ مِن قَبْلِكَ لَقَدْ جَآءَكَ ٱلْحَقُّ مِن رَّبِّكَ فَلَا تَكُونَنَّ مِنَ ٱلْمُمْتَرِينَ
Khmer Translation - Rowwad Translation Centerហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានការមន្ទិលសង្ស័យចំពោះអ្វី(គម្ពីរគួរអាន)ដែលយើងបានបញ្ចុះមកឱ្យអ្នកនោះ ចូរអ្នកសួរពួក(អះលីគីតាប)ដែលសូត្រគម្ពីរមុនអ្នក។ ជាការពិតណាស់ សេចក្តីពិតពីព្រះជាម្ចាស់របស់អ្នកបានមកដល់អ្នកហើយ។ ហេតុនេះ ចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលមានការមន្ទិលសង្ស័យឱ្យសោះ។
Khmer Translation - Islamic Community Development Associationប្រសិនបើអ្នក(មូហាំម៉ាត់)មានការសង្ស័យអំពីអ្វី(រឿង អ្នក ឧ. លក្ខណៈសម្បត្ដិ ឈ្មោះ...) ដែលយើងបានបញ្ចុះប្រាប់អ្នក នោះ ចូរអ្នកសួរទៅពួកដែលអានគម្ពីរ(តាវរ៉ត អ៊ីញជីល)ពីមុនអ្នក ចុះ។ ជាការពិតណាស់ ភាពពិតពីម្ចាស់របស់អ្នកបានមកដល់អ្នក រួចមកហើយ ហេតុនេះចូរអ្នកកុំស្ថិតក្នុងចំណោមពួកដែលសង្ស័យ ឱ្យសោះ។