وَأَوْحَيْنَآ إِلَىٰ مُوسَىٰ وَأَخِيهِ أَن تَبَوَّءَا لِقَوْمِكُمَا بِمِصْرَ بُيُوتًا وَٱجْعَلُوا۟ بُيُوتَكُمْ قِبْلَةً وَأَقِيمُوا۟ ٱلصَّلَوٰةَ وَبَشِّرِ ٱلْمُؤْمِنِينَ
Khmer Translation - Rowwad Translation Centerហើយយើង(អល់ឡោះ)បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសានិងបងប្រុសរបស់គេ(ព្យាការីហារូន)ថា៖ ចូរអ្នកទាំងពីរតាំងទីលំនៅសម្រាប់ក្រុមរបស់អ្នកទាំងពីរនៅក្នុងប្រទេសអេហ្ស៊ីបនេះ។ ហើយចូរពួកអ្នកធ្វើលំនៅឋានរបស់ពួកអ្នកតម្រង់ទៅកាន់ទិសគិបឡាត់(ពៃទុលមឹកទីស) និងត្រូវប្រតិបត្តិសឡាត។ ហើយចូរអ្នក(ឱព្យាការីមូសា)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលមានជំនឿ។
Khmer Translation - Islamic Community Development Associationយើងបានបញ្ចុះ វ៉ាហ៊ីឱ្យមូសានិងបងប្រុសរបស់គេ(ហារូន) ថាៈ អ្នកទាំងពីរត្រូវតាំងលំនៅដ្ឋាននៅប្រទេសអេហ្ស៊ីបឱ្យក្រុម របស់អ្នកទាំងពីរ ហើយចូរពួកអ្នកធ្វើឱ្យលំនៅដ្ឋានរបស់ពួកអ្នក ជាកន្លែងសម្រាប់តម្រង់ទិស(គោរពសក្ការៈ)។ ហើយចូរពួកអ្នក ប្រតិបត្ដិសឡាត និងផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលមាន ជំនឿចុះ។