وَقَالَ مُوسَىٰ رَبَّنَآ إِنَّكَ ءَاتَيْتَ فِرْعَوْنَ وَمَلَأَهُۥ زِينَةً وَأَمْوَٰلًا فِى ٱلْحَيَوٰةِ ٱلدُّنْيَا رَبَّنَا لِيُضِلُّوا۟ عَن سَبِيلِكَ رَبَّنَا ٱطْمِسْ عَلَىٰٓ أَمْوَٰلِهِمْ وَٱشْدُدْ عَلَىٰ قُلُوبِهِمْ فَلَا يُؤْمِنُوا۟ حَتَّىٰ يَرَوُا۟ ٱلْعَذَابَ ٱلْأَلِيمَ
Khmer Translation - Rowwad Translation Centerហើយព្យាការីមូសាបានពោលថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ ព្រះអង្គបានប្រទានដល់ហ្វៀរអោននិងក្រុមមន្ត្រីរបស់គេនូវគ្រឿងលម្អ និងទ្រព្យសម្បត្តិជាច្រើននៅក្នុងជីវិតលោកិយនេះ។ ប៉ុន្តែពួកគេបែរជាយករបស់ទាំងនោះធ្វើឱ្យពួកគេវង្វេងចេញពីមាគ៌ារបស់ទ្រង់ទៅវិញ។ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេចុះ ហើយសូមព្រះអង្គធ្វើឱ្យចិត្តរបស់ពួកគេមានភាពរឹងរូស(មិនទទួលយកការពិត) ដោយពួកគេនឹងមិនមានជំនឿនោះឡើយ រហូតដល់ពួកគេឃើញទណ្ឌកម្មដ៏ឈឺចាប់បំផុត។
Khmer Translation - Islamic Community Development Associationហើយមូសាបានពោលថាៈ ឱម្ចាស់របស់យើងខ្ញុំ. ពិត ប្រាកដណាស់ ទ្រង់បានប្រទានដល់ហ្វៀរអោន និងមន្ដ្រីរបស់គេនូវ ភាពត្រចះត្រចង់ និងទ្រព្យសម្បត្ដិនៅក្នុងជីវិតលោកិយនេះ។ ឱ ម្ចាស់របស់យើងខ្ញុំ. (ការប្រទានរបស់ទ្រង់នោះ)ធើ្វឱ្យពួកគេវងេ្វង ពីមាគ៌ារបស់ទ្រង់។ ឱម្ចាស់របស់យើងខ្ញុំ. សូមទ្រង់បំផ្លាញទ្រព្យ សម្បត្ដិរបស់ពួកគេ និងបោះត្រាភ្ជិតលើចិត្ដរបស់ពួកគេផងចុះ ដោយសារតែពួកគេគ្មានជំនឿ រហូតដល់ពួកគេបានឃើញទារុណកម្មដ៏ឈឺចាប់។