caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Yunus វាក្យខណ្ឌ 74

ម៉ាកកah · revelation order 51 · 10:74

ثُمَّ بَعَثْنَا مِنۢ بَعْدِهِۦ رُسُلًا إِلَىٰ قَوْمِهِمْ فَجَآءُوهُم بِٱلْبَيِّنَٰتِ فَمَا كَانُوا۟ لِيُؤْمِنُوا۟ بِمَا كَذَّبُوا۟ بِهِۦ مِن قَبْلُ كَذَٰلِكَ نَطْبَعُ عَلَىٰ قُلُوبِ ٱلْمُعْتَدِينَ

Khmer Translation - Rowwad Translation Centerក្រោយមក យើងបានតែងតាំងអ្នកនាំសារជាច្រើនបន្ទាប់ពីគេ(ព្យាការីនួហ)ទៅកាន់ក្រុមរបស់ពួកគេដោយនាំមកឱ្យពួកគេនូវសញ្ញាភស្តុតាងយ៉ាងច្រើន។ ប៉ុន្តែពួកគេនៅតែមិនមានជំនឿចំពោះអ្វីដែលពួកគេ(អ្នកជំនាន់មុន)បានបដិសេធដដែល។ ក៏ដូច្នោះដែរ យើងបានបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកដែលបំពាន។
Khmer Translation - Islamic Community Development Associationក្រោយមកយើងបានបញ្ជូនបន្ទាប់ពីគេ(នួហ)នូវអ្នក នាំសារជាច្រើនមកកាន់ក្រុមរបស់ពួកគេ ហើយពួកគេក៏បាននាំមក ឱ្យពួកគេនូវមុជីហ្សាត់យ៉ាងច្រើនដ៏ជាក់ច្បាស់។ ប៉ុន្ដែពួកគេនៅតែ មិនបានជឿនូវអ្វីដែលពួកគេបានបដិសេធនឹងគេ(នួហ)កាលពី មុន។ ដូចនេះដែរ យើងក៏បោះត្រាភ្ជិតទៅលើចិត្ដរបស់ពួកដែល បំពាន។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70