caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Yunus វាក្យខណ្ឌ 73

ម៉ាកកah · revelation order 51 · 10:73

فَكَذَّبُوهُ فَنَجَّيْنَٰهُ وَمَن مَّعَهُۥ فِى ٱلْفُلْكِ وَجَعَلْنَٰهُمْ خَلَٰٓئِفَ وَأَغْرَقْنَا ٱلَّذِينَ كَذَّبُوا۟ بِـَٔايَٰتِنَا فَٱنظُرْ كَيْفَ كَانَ عَٰقِبَةُ ٱلْمُنذَرِينَ

Khmer Translation - Rowwad Translation Centerប៉ុន្តែពួកគេបានបដិសេធចំពោះគាត់។ ដូច្នេះ យើងក៏បានជួយសង្គ្រោះគាត់ និងអ្នកដែលនៅជាមួយគាត់នៅក្នុងសំពៅ ហើយយើងបានធ្វើឱ្យពួកគេ(អ្នកមានជំនឿលើព្យាការីនួហ)ជាអ្នកស្នងការគ្រប់គ្រង(លើផែនដីបន្ទាប់ពីពួកគេ)។ យើងបានពន្លិចពួកដែលបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង(ដោយទឹកជំនន់)។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះថា តើលទ្ធផលចុងក្រោយរបស់ពួកដែលត្រូវបានគេព្រមាននោះយ៉ាងដូចម្តេច?
Khmer Translation - Islamic Community Development Associationតែពួកគេបានបដិសេធចំពោះគេ(នួហ) ហេតុនេះយើង ក៏បានជួយសង្គ្រោះគេ និងអ្នកដែលនៅជាមួយគេក្នុងសំពៅនោះ។ យើងបានចាត់តាំងពួកគេ(ក្រុមដែលតាមនួហ)ជាពួកបន្ដវេន(នៅ លើផែនដី) ហើយយើងបានពន្លិចពួកដែលបានប្រឆាំងនឹងភស្ដុតាង នានារបស់យើង។ ដូចេ្នះចូរអ្នកពិនិត្យមើល ថាតើលទ្ធផលចុង ក្រោយរបស់ពួកដែលត្រូវគេព្រមាននោះយ៉ាងដូចមេ្ដចដែរ?
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70