قُلْ هَلْ مِن شُرَكَآئِكُم مَّن يَهْدِىٓ إِلَى ٱلْحَقِّ قُلِ ٱللَّهُ يَهْدِى لِلْحَقِّ أَفَمَن يَهْدِىٓ إِلَى ٱلْحَقِّ أَحَقُّ أَن يُتَّبَعَ أَمَّن لَّا يَهِدِّىٓ إِلَّآ أَن يُهْدَىٰ فَمَا لَكُمْ كَيْفَ تَحْكُمُونَ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើក្នុងចំណោមព្រះនានារបស់ពួកអ្នកមានអ្នកអាចចង្អុលបង្ហាញទៅកាន់ការពិតដែរឬទេ? ចូរអ្នកពោលថា៖ អល់ឡោះ(តែមួយគត់)ដែលអាចចង្អុលបង្ហាញទៅកាន់ការពិតបាន។ ដូច្នេះ តើអ្នកដែលអាចចង្អុលបង្ហាញ(អ្នកដទៃ)ទៅការពិតបានសក្ដិសមនឹងឲ្យគេដើរតាមជាង ឬក៏អ្នកដែលមិនអាចសូម្បីតែចង្អុលបង្ហាញខ្លួនឯង លើកលែងតែត្រូវការគេចង្អុលបង្ហាញនោះ(សក្តិសមជាង)? ដូចនេះ តើពួកអ្នកវិនិច្ឆ័យ(ចំពោះរឿងនេះ)ដោយរបៀបណា?
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើក្នុងចំណោមម្ចាស់ របស់ពួកអ្នកមានអ្នកណាដែលអាចចង្អុលបង្ហាញទៅរកការពិត នោះ? ចូរអ្នកពោលថាៈ មានតែអល់ឡោះទេដែលអាចចង្អុល បង្ហាញទៅរកការពិតបាន។ តើអ្នកដែលចង្អុលបង្ហាញទៅរកការ ពិតជាអ្នកដែលត្រូវគេគោរពតាមដ៏ពិតប្រាកដ ឬអ្នកដែលមិនអាច ចង្អុលបង្ហាញមានតែត្រូវការគេចង្អុលបង្ហាញវាវិញនោះ? តើពួក អ្នកមានបញ្ហាអ្វី? តើពួកអ្នកវិនិច្ឆ័យយ៉ាងដូចមេ្ដច?