caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Yunus វាក្យខណ្ឌ 2

ម៉ាកកah · revelation order 51 · 10:2

أَكَانَ لِلنَّاسِ عَجَبًا أَنْ أَوْحَيْنَآ إِلَىٰ رَجُلٍ مِّنْهُمْ أَنْ أَنذِرِ ٱلنَّاسَ وَبَشِّرِ ٱلَّذِينَ ءَامَنُوٓا۟ أَنَّ لَهُمْ قَدَمَ صِدْقٍ عِندَ رَبِّهِمْ قَالَ ٱلْكَٰفِرُونَ إِنَّ هَٰذَا لَسَٰحِرٌ مُّبِينٌ

Khmer Translation - Rowwad Translation Centerតើវាជារឿងភ្ញាក់ផ្អើលសម្រាប់មនុស្សឬដែលយើងបានផ្ដល់វ៉ាហ៊ីទៅកាន់បុសម្នាក់ក្នុងចំណោមពួកគេ(ព្យាការីមូហាំម៉ាត់) ដោយឲ្យគេដាស់តឿនព្រមានមនុស្សលោក(ពីទណ្ឌកម្មអល់ឡោះ)នោះ? ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលមានជំនឿថា៖ ពិតប្រាកដណាស់ ពួកគេនឹងទទួលបានផលបុណ្យដ៏ល្អប្រពៃពីព្រះជាម្ចាស់របស់ពួកគេដោយសារតែអ្វីដែលពួកគេធ្លាប់បានសាងពីមុន។ ពួកគ្មានជំនឿបាននិយាយថា៖ ពិតប្រាកដណាស់ (ព្យាការីមូហាំម៉ាត់)នេះគឺជាគ្រូមន្តអាគមយ៉ាងជាក់ច្បាស់។
Khmer Translation - Islamic Community Development Associationតើវាជាការភ្ញាក់ផ្អើលសម្រាប់មនុស្សលោកឬ ដែលយើង បានផ្ដល់វាហ៊ីទៅឱ្យបុរសម្នាក់(មូហាំម៉ាត់)ក្នុងចំណោមពួកគេ (ដោយយើងមានបន្ទូលថា) ចូរអ្នកដាស់តឿនព្រមានមនុស្សលោក និងផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលមានជំនឿថា ពិតប្រាកដ ណាស់ ពួកគេនឹងទទួលបានផលបុណ្យពីម្ចាស់របស់ពួកគេនោះ? ពួក ដែលគ្មានជំនឿបាននិយាយថាៈ ពិតប្រាកដណាស់ នេះ(មូហាំម៉ាត់) គឺជាអ្នកមន្ដអាគមយ៉ាងច្បាស់លាស់។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70