caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Yunus វាក្យខណ្ឌ 12

ម៉ាកកah · revelation order 51 · 10:12

وَإِذَا مَسَّ ٱلْإِنسَٰنَ ٱلضُّرُّ دَعَانَا لِجَنۢبِهِۦٓ أَوْ قَاعِدًا أَوْ قَآئِمًا فَلَمَّا كَشَفْنَا عَنْهُ ضُرَّهُۥ مَرَّ كَأَن لَّمْ يَدْعُنَآ إِلَىٰ ضُرٍّ مَّسَّهُۥ كَذَٰلِكَ زُيِّنَ لِلْمُسْرِفِينَ مَا كَانُوا۟ يَعْمَلُونَ

Khmer Translation - Rowwad Translation Centerហើយនៅពេលគ្រោះថ្នាក់ណាមួយកើតឡើងចំពោះមនុស្ស គឺគេបួងសួងសុំពីយើងទាំងដោយដេកផ្អៀង ឬអង្គុយ ឬឈរ។ តែនៅពេលដែលយើងដកយកគ្រោះនោះចេញពីរូបគេវិញ គេក៏បន្តធ្វើដូចមុន ហាក់បីដូចជារូបគេមិនបានបួងសួងសុំពីយើងឱ្យដកយកគ្រោះដែលគេជួបប្រទះនោះដូច្នោះដែរ។ ក៏ដូច្នោះដែរ គេបានតុបតែងលម្អសម្រាប់ពួកដែលបំពានដោយសារតែអ្វីដែលពួកគេធ្លាប់បានសាង។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលមានគ្រោះអ្វីមួយបានប៉ះពាល់ដល់ មនុស្ស គេបានបួងសួងសុំពីយើងដោយដេកផ្អៀង ឬអង្គុយ ឬឈរ ប៉ុន្ដែនៅពេលដែលយើងបានបំបាត់គ្រោះនោះពីគេ គេក៏បន្ដ(ធ្វើដូច ដើម)ហាក់បីដូចជាគេមិនបានបួងសួងសុំពីយើងឱ្យជួយបំបាត់គ្រោះ ដែលបានប៉ះពាល់គេអញ្ចឹង។ ដូច្នោះដែរ គេបានលំអសម្រាប់ពួក ដែលបំពាននូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70