دَعْوَىٰهُمْ فِيهَا سُبْحَٰنَكَ ٱللَّهُمَّ وَتَحِيَّتُهُمْ فِيهَا سَلَٰمٌ وَءَاخِرُ دَعْوَىٰهُمْ أَنِ ٱلْحَمْدُ لِلَّهِ رَبِّ ٱلْعَٰلَمِينَ
Khmer Translation - Rowwad Translation Centerការបួងសួងរបស់ពួកគេនៅក្នុងឋានសួគ៌នោះគឺ “អល់ឡោះជាម្ចាស់! ព្រះអង្គមហាស្អាតស្អំ”។ ហើយពាក្យស្វាគមន៍របស់ពួកគេនៅក្នុងឋានសួគ៌នោះគឺ សាឡាម(សន្តិភាព)។ ហើយនៅចុងបញ្ចប់នៃការបួងសួងរបស់ពួកគេ (ពួកគេពោលថា៖) សេចក្តីសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។
Khmer Translation - Islamic Community Development Associationការបួងសួងសុំរបស់ពួកគេនៅក្នុងនោះ(ឋានសួគ៌)ថាៈ ឱអល់ឡោះ. ទ្រង់ដ៏មហាបរិសុទ្ធ និងពាក្យគោរពស្វាគមន៍របស់ ពួកគេនៅទីនោះគឺភាពសុខសាន្ត ហើយនៅចុងបពា្ចប់នៃការបួង សួងសុំរបស់ពួកគេថាៈ រាល់ការសរសើរគឺចំពោះអល់ឡោះជាម្ចាស់ នៃពិភពទាំងអស់។