فَإِن رَّجَعَكَ ٱللَّهُ إِلَىٰ طَآئِفَةٍ مِّنْهُمْ فَٱسْتَـْٔذَنُوكَ لِلْخُرُوجِ فَقُل لَّن تَخْرُجُوا۟ مَعِىَ أَبَدًا وَلَن تُقَٰتِلُوا۟ مَعِىَ عَدُوًّا إِنَّكُمْ رَضِيتُم بِٱلْقُعُودِ أَوَّلَ مَرَّةٍ فَٱقْعُدُوا۟ مَعَ ٱلْخَٰلِفِينَ
Khmer Translation - Rowwad Translation Centerប្រសិនបើអល់ឡោះទ្រង់បញ្ជូនអ្នក(ឱព្យាការីមូហាំម៉ាត់)ឱ្យត្រឡប់ទៅកាន់ក្រុមមួយក្នុងចំណោមពួកគេ ហើយពួកគេសុំការអនុញ្ញាតពីអ្នកឲ្យពួកគេអាចចេញទៅប្រយុទ្ធ(ក្នុងសង្គ្រាមផ្សេងទៀត)នោះ ចូរអ្នកពោលចុះថា៖ ពួកអ្នក(ឱពួកពុតត្បុត)មិនអាចចេញទៅ(សមរភូមិផ្សេងទៀត)ជាមួយខ្ញុំបានជាដាច់ខាត ហើយពួកអ្នកក៏មិនអាចប្រយុទ្ធនឹងសត្រូវជាមួយនឹងខ្ញុំបាននោះដែរ។ ពិតប្រាកដណាស់ ពួកអ្នកបានពេញចិត្តក្នុងការស្នាក់នៅ(មិនចេញទៅប្រយុទ្ធ)តាំងពីដំបូង(ក្នុងសមរភូមិតាពូក)មកហើយ។ ហេតុនេះ ចូរពួកអ្នកបន្តការស្នាក់នៅជាមួយនឹងអ្នកដែលមិនអាចចេញទៅប្រយុទ្ធទាំងឡាយ(អ្នកជំងឺ ស្ត្រី...)ចុះ។
Khmer Translation - Islamic Community Development Associationប្រសិនបើអល់ឡោះបញ្ជូនអ្នក(មូហាំម៉ាត់)ត្រឡប់ទៅ កាន់ក្រុមមួយនៃពួកគេ(ពួកពុតត្បុត) ពួកគេពិតជាសុំអនុញ្ញាតពី អ្នកដើម្បីចេញទៅ(ច្បាំង)ជាមិនខាន។ ដូចេ្នះ ចូរអ្នកពោលថាៈ ពួកអ្នកមិនអាចចេញទៅជាមួយខ្ញុំបានឡើយ ហើយក៏មិនអាចច្បាំង នឹងសត្រូវជាមួយខ្ញុំបានដែរ។ ពិតប្រាកដណាស់ ពួកអ្នកបានពេញ ចិត្ដអង្គុយ(នៅទំនេរ)តាំងពីដំបូងមកម្លេះ។ ដូចេ្នះហើយ ចូរពួកអ្នក អង្គុយជាមួយពួកដែលយឺតយ៉ាវ(មិនទៅធ្វើសង្គ្រាម)ទៀតចុះ។