إِن تُصِبْكَ حَسَنَةٌ تَسُؤْهُمْ وَإِن تُصِبْكَ مُصِيبَةٌ يَقُولُوا۟ قَدْ أَخَذْنَآ أَمْرَنَا مِن قَبْلُ وَيَتَوَلَّوا۟ وَّهُمْ فَرِحُونَ
Khmer Translation - Rowwad Translation Centerប្រសិនបើអ្នកទទួលបាននូវប្រការល្អ គឺធ្វើឲ្យពួកគេ(ពួកពុតត្បុត)មិនពេញចិត្តឡើយ។ តែប្រសិនបើអ្នកទទួលរងនូវគ្រោះថ្នាក់វិញនោះ ពួកគេនិយាយថា៖ ពួកយើងបានការពារខ្លួនរបស់ពួកយើង (ដោយមិនចេញទៅប្រយុទ្ធ)តាំងពីមុន។ ហើយពួកគេនាំគ្នាបែរចេញទាំងសប្បាយរីករាយ។
Khmer Translation - Islamic Community Development Associationប្រសិនបើសំណាងល្អធ្លាក់មកលើអ្នក(មូហាំម៉ាត់)វាធ្វើ ឱ្យពួកគេ(ពួកពុតត្បុត)ឈឺចាប់។ តែបើសំណាងអាក្រក់ធ្លាក់មក លើអ្នកវិញ ពួកគេនឹងនិយាយថាៈ ពិតណាស់ ពួកយើងបានដឹងរឿង នេះមុន(ទើបពួកយើងដកខ្លួនចេញពីមូហាំម៉ាត់) ហើយពួកគេបែរ ចេញទៅដោយពួកគេសប្បាយរីករាយ។