وَلَوْ أَرَادُوا۟ ٱلْخُرُوجَ لَأَعَدُّوا۟ لَهُۥ عُدَّةً وَلَٰكِن كَرِهَ ٱللَّهُ ٱنۢبِعَاثَهُمْ فَثَبَّطَهُمْ وَقِيلَ ٱقْعُدُوا۟ مَعَ ٱلْقَٰعِدِينَ
Khmer Translation - Rowwad Translation Centerហើយប្រសិនបើពួកគេពិតជាមានបំណងចង់ចេញ(ទៅប្រយុទ្ធ)មែននោះ ប្រាកដជាពួកគេរៀបចំខ្លួន(សម្រាប់ការប្រយុទ្ធ)ជាមិនខានឡើយ។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់មិនពេញចិត្តឱ្យពួកគេចាកចេញ(ទៅប្រយុទ្ធជាមួយអ្នក)ឡើយ។ ដូច្នេះ ទ្រង់បានធ្វើឱ្យពួកគេមានភាពខ្ជិលច្រអូស។ ហើយមានគេនិយាយថា៖ ចូរពួកអ្នកស្នាក់នៅ(មិនចេញទៅប្រយុទ្ធ)ជាមួយអ្នកស្នាក់នៅផ្ទះទាំងឡាយចុះ។
Khmer Translation - Islamic Community Development Associationហើយបើពួកគេមានបំណងចេញ(ទៅប្រយុទ្ធរួមជាមួយ ពួកអ្នក)មែននោះ ប្រាកដជាពួកគេរៀបចំវា(ការចេញទៅធ្វើ សង្គ្រាម)នូវសំភារៈសឹក ក៏ប៉ុន្ដែអល់ឡោះមិនពេញចិត្ដចំពោះការ ចាកចេញរបស់ពួកគេឡើយ។ ដូចេ្នះទ្រង់បានធ្វើឱ្យពួកគេខ្ជិល ច្រអូស ហើយមានគេនិយាយថាៈ ចូរពួកអ្នកអង្គុយនៅជាមួយ បណ្ដាអ្នកដែលអង្គុយ(នៅផ្ទះ)ចុះ.