أَفَمَنْ أَسَّسَ بُنْيَٰنَهُۥ عَلَىٰ تَقْوَىٰ مِنَ ٱللَّهِ وَرِضْوَٰنٍ خَيْرٌ أَم مَّنْ أَسَّسَ بُنْيَٰنَهُۥ عَلَىٰ شَفَا جُرُفٍ هَارٍ فَٱنْهَارَ بِهِۦ فِى نَارِ جَهَنَّمَ وَٱللَّهُ لَا يَهْدِى ٱلْقَوْمَ ٱلظَّٰلِمِينَ
Khmer Translation - Rowwad Translation Centerតើអ្នកដែលបានសាងសង់សំណង់របស់ខ្លួននៅលើការកោតខ្លាច និងការពេញចិត្តពីអល់ឡោះល្អប្រសើរជាង ឬអ្នកដែលសាងសង់សំណង់របស់ខ្លួននៅលើមាត់ជ្រោះដែលហៀបតែនឹងបាក់ស្រុត ហើយរូបគេនិងសំណង់របស់គេនឹងធ្លាក់ទៅជាមួយគ្នាទៅក្នុងនរកជើហាន់ណាំនោះល្អប្រសើរជាង? ហើយអល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។
Khmer Translation - Islamic Community Development Associationតើអ្នកដែលបានកសាងគ្រឹះនៃសំណង់(ម៉ាស្ជិទ)របស់គេ ដើម្បីជាការកោតខ្លាចអល់ឡោះ និងទទួលការយល់ព្រមពី អល់ឡោះល្អជាង ឬមួយក៏អ្នកដែលបានកសាងគ្រឹះនៃសំណង់របស់ គេនៅជាប់នឹងមាត់ជ្រោះដែលចាំតែបាក់ធ្លាក់ ហើយវាក៏បានបាក់ ធ្លាក់ជាមួយគេចូលទៅក្នុងនរកជើហាន់ណាំល្អជាង? ហើយ អល់ឡោះមិនចង្អុលបង្ហាញដល់ពួកដែលបំពានឡើយ។