وَإِمَّا تَخَافَنَّ مِن قَوْمٍ خِيَانَةً فَٱنۢبِذْ إِلَيْهِمْ عَلَىٰ سَوَآءٍ إِنَّ ٱللَّهَ لَا يُحِبُّ ٱلْخَآئِنِينَ
Khmer Translation - Rowwad Translation Centerតែប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានការបារម្ភខ្លាចក្រុមមួយក្បត់(កិច្ចព្រមព្រៀង) ចូរអ្នកប្រាប់ឱ្យពួកគេបានដឹងពីការរំលាយកិច្ចព្រមព្រៀងដើម្បីឱ្យពួកអ្នកនិងពួកគេបានដឹងស្មើគ្នា។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនស្រលាញ់ពួកដែលក្បត់កិច្ចព្រមព្រៀងឡើយ។
Khmer Translation - Islamic Community Development Associationប៉ុន្ដែប្រសិនបើអ្នកមានការភ័យខ្លាចអំពីក្រុមដែលមិន គោរពកិច្ចសន្យានោះ ចូរអ្នកបង្ហាញ(កិច្ចសន្យា)ដល់ពួកគេ ដើម្បី ឱ្យក្រុមទាំងពីរបានដឹងដូចគ្នា(ដើម្បីបពា្ចប់កិច្ចសន្យា)។ ពិតប្រាកដ ណាស់ អល់ឡោះមិនចូលចិត្ដពួកដែលក្បត់កិច្ចសន្យាឡើយ។