فَإِمَّا تَثْقَفَنَّهُمْ فِى ٱلْحَرْبِ فَشَرِّدْ بِهِم مَّنْ خَلْفَهُمْ لَعَلَّهُمْ يَذَّكَّرُونَ
Khmer Translation - Rowwad Translation Centerហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានជួបពួកដែលក្បត់កិច្ចព្រមព្រៀងទាំងនោះក្នុងសមរភូមិ ចូរអ្នកដាក់ទណ្ឌកម្មពួកគេឱ្យបានខ្លាំងក្លាបំផុតរហូតដល់អ្នកផ្សេងក្រៅពីពួកគេខ្លាចរអាផងដែរ ដើម្បីឱ្យពួកគេនឹកឃើញ។
Khmer Translation - Islamic Community Development Associationប្រសិនបើអ្នក(មូហាំម៉ាត់)អាចយកជ័យជំនះលើពួកគេ (អ្នកមិនគោរពកិច្ចសន្យា)ក្នុងសមរភូមិ ចូរអ្នកដាក់ទណ្ឌកម្មពួកគេ ដើម្បីបំបែកពួកគេចេញពីអ្នកដែលនៅខាងក្រោយពួកគេ សង្ឃឹមថា ពួកគេនឹងចងចាំ។