caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Anfaal វាក្យខណ្ឌ 43

ម៉ាឌីណah · revelation order 88 · 8:43

إِذْ يُرِيكَهُمُ ٱللَّهُ فِى مَنَامِكَ قَلِيلًا وَلَوْ أَرَىٰكَهُمْ كَثِيرًا لَّفَشِلْتُمْ وَلَتَنَٰزَعْتُمْ فِى ٱلْأَمْرِ وَلَٰكِنَّ ٱللَّهَ سَلَّمَ إِنَّهُۥ عَلِيمٌۢ بِذَاتِ ٱلصُّدُورِ

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលអល់ឡោះបានបង្ហាញឱ្យអ្នកបានឃើញពួកគេ(ពួកមុស្ហរីគីន)មានគ្នាតិចក្នុងសុបិនរបស់អ្នក។ ប្រសិនបើយើងឱ្យអ្នកបានឃើញពួកគេមានគ្នាច្រើនវិញនោះ ច្បាស់ជាពួកអ្នកនឹងបរាជ័យ និងមានការខ្វែងគំនិតគ្នាក្នុងរឿងនោះជាមិនខាន។ ក៏ប៉ុន្តែ ទ្រង់បានផ្តល់សុវត្ថិភាព(ដល់ពួកអ្នកពីបញ្ហានេះ)។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្ត។
Khmer Translation - Islamic Community Development Association(ចូរចងចាំ)នៅពេលដែលអល់ឡោះបានបង្ហាញអ្នកឱ្យ ឃើញពួកគេ(សត្រូវ)នៅក្នុងសុបិនរបស់អ្នកនូវចំនួនដ៏តិចតួច។ ប្រសិនបើទ្រង់បានឱ្យអ្នកឃើញពួកគេមានចំនួនច្រើនវិញនោះ ពួក អ្នកពិតជាបរាជ័យ ហើយពួកអ្នកពិតជាមានការខ្វែងយោបល់គ្នាក្នុង រឿងនោះ(សង្គ្រាម)។ ប៉ុន្ដែអល់ឡោះបានធ្វើឱ្យពួកអ្នកមានសុវត្ថិភាព។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្ដ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70