ٱلَّذِينَ ٱتَّخَذُوا۟ دِينَهُمْ لَهْوًا وَلَعِبًا وَغَرَّتْهُمُ ٱلْحَيَوٰةُ ٱلدُّنْيَا فَٱلْيَوْمَ نَنسَىٰهُمْ كَمَا نَسُوا۟ لِقَآءَ يَوْمِهِمْ هَٰذَا وَمَا كَانُوا۟ بِـَٔايَٰتِنَا يَجْحَدُونَ
Khmer Translation - Rowwad Translation Centerគឺពួកដែលបានយកសាសនារបស់ខ្លួនជាការលេងសើច និងជាការកម្សាន្ត ហើយឆាកជីវិតលោកិយបានបោកបញ្ឆោតពួកគេ។ ដូច្នេះ នៅថ្ងៃនេះ(ថ្ងៃបរលោក) យើងបំភ្លេចពួកគេ ដូចដែលពួកគេធ្លាប់បានភ្លេចពីជំនួបរបស់ពួកគេនាថ្ងៃនេះ និងដោយសារតែអ្វីដែលពួកគេធ្លាប់បានបដិសេធចំពោះបណ្តាភស្តុតាងទាំងឡាយរបស់យើង។
Khmer Translation - Islamic Community Development Associationពួកដែលបានយកសាសនារបស់ពួកគេធ្វើជាការកំសាន្ដ និងការលេងសើច ហើយជីវិតលោកិយបានបោកបញ្ឆោតពួកគេ។ ដូចេ្នះថ្ងៃនេះ(បរលោក) យើងភេ្លចពួកគេដូចដែលពួកគេបានភេ្លច នូវថ្ងៃជំនួបរបស់ពួកគេនេះដែរ និងអ្វីដែលពួកគេធ្លាប់ប្រឆាំងនឹង បណ្ដាភស្ដុតាងរបស់យើង។