فَمَنْ أَظْلَمُ مِمَّنِ ٱفْتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوْ كَذَّبَ بِـَٔايَٰتِهِۦٓ أُو۟لَٰٓئِكَ يَنَالُهُمْ نَصِيبُهُم مِّنَ ٱلْكِتَٰبِ حَتَّىٰٓ إِذَا جَآءَتْهُمْ رُسُلُنَا يَتَوَفَّوْنَهُمْ قَالُوٓا۟ أَيْنَ مَا كُنتُمْ تَدْعُونَ مِن دُونِ ٱللَّهِ قَالُوا۟ ضَلُّوا۟ عَنَّا وَشَهِدُوا۟ عَلَىٰٓ أَنفُسِهِمْ أَنَّهُمْ كَانُوا۟ كَٰفِرِينَ
Khmer Translation - Rowwad Translation Centerហើយគ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះ ឬបដិសេធនឹងបណ្តាភស្តុតាងរបស់ទ្រង់នោះឡើយ។ ពួកទាំងនោះនឹងទទួលបាននូវចំណែករបស់ពួកគេដែលបានកត់ត្រាទុកនៅក្នុងបញ្ជីកំណត់ត្រា។ លុះដល់ពេលដែលអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់យើងបានមកដល់ពួកគេដើម្បីដកហូតព្រលឹងរបស់ពួកគេនោះ ពួកគេ(ម៉ាឡាអ៊ីកាត់)បានសួរថា៖ តើឯណាទៅអ្វីដែលពួកអ្នកធ្លាប់បានគោរពសក្ការៈ(ចំពោះពួកវា)ក្រៅពីអល់ឡោះជាម្ចាស់នោះ? ពួកគេបានតបថា៖ ពួកវាបានបាត់ចេញពីពួកយើងហើយ ហើយពួកគេបានធ្វើសាក្សី(ទទួលស្គាល់)ទៅលើខ្លួនឯងថា៖ ពិតប្រាកដណាស់ ពួកគេធ្លាប់ជាពួកដែលប្រឆាំង។
Khmer Translation - Islamic Community Development Associationតើអ្នកណាដែលបានបំពានជាងអ្នកដែលបានមួលបង្កាច់ លើអល់ឡោះដោយការភូតកុហក ឬបានបដិសេធនឹងបណ្ដាភស្ដុតាងរបស់ទ្រង់នោះ? ពួកគេទាំងនោះនឹងទទួលបាននូវចំណែក(ល្អ និងអាក្រក់)របស់ពួកគេនៅក្នុងកំណត់ត្រា។ រហូតដល់ពេលដែល បណ្ដាអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់យើងបានមកដល់ពួកគេ ដើម្បីយកជីវិតពួកគេ។ ពួកគេបានពោលថាៈ នៅឯណាទៅម្ចាស់ ដែលពួកអ្នកធ្លាប់បួងសួងផេ្សងពីអល់ឡោះនោះ? ពួកគេបានឆ្លើយ ថាៈ ពួកនោះបានគេចចេញពីពួកយើងហើយ ដោយពួកគេទទួល ស្គាល់ខ្លួនឯងថាៈ ពិតប្រាកដណាស់ ពួកគេធ្លាប់ជាពួកប្រឆាំង។