فَدَلَّىٰهُمَا بِغُرُورٍ فَلَمَّا ذَاقَا ٱلشَّجَرَةَ بَدَتْ لَهُمَا سَوْءَٰتُهُمَا وَطَفِقَا يَخْصِفَانِ عَلَيْهِمَا مِن وَرَقِ ٱلْجَنَّةِ وَنَادَىٰهُمَا رَبُّهُمَآ أَلَمْ أَنْهَكُمَا عَن تِلْكُمَا ٱلشَّجَرَةِ وَأَقُل لَّكُمَآ إِنَّ ٱلشَّيْطَٰنَ لَكُمَا عَدُوٌّ مُّبِينٌ
Khmer Translation - Rowwad Translation Centerដូច្នេះ វាបានព្យាយាមធ្វើឱ្យពួកគេទាំងពីរ(ចេញពីឋានសួគ៌)ដោយការបោកប្រាស់។ នៅពេលដែលគេទាំងពីរទទួលទានពីដើមឈើ(ដែលគេហាមឃាត់)នោះ កេរខ្មាសរបស់គេទាំងពីរក៏បានលាតត្រដាងឡើង ហើយគេទាំងពីរក៏បានបេះស្លឹកឈើឋានសួគ៌មកបិទបាំងកេរខ្មាសរបស់ខ្លួន។ ពេលនោះ ព្រះជាម្ចាស់របស់ពួកគេទាំងពីរបានហៅគេទាំងពីរ(ដោយបន្ទូលរបស់ទ្រង់)ថា៖ តើយើងមិនបានហាមឃាត់អ្នកទាំងពីរពីដើមឈើនេះ និងប្រាប់អ្នកទាំងពីរថា៖ ពិតប្រាកដណាស់ស្ហៃតន គឺជាសត្រូវយ៉ាងច្បាស់លាស់ចំពោះអ្នកទាំងពីរទេឬ?
Khmer Translation - Islamic Community Development Associationហើយវាបានបញ្ចុះបញ្ចូលគេទាំងពីរដោយការបោក ប្រាស់។ នៅពេលដែលគេទាំងពីរបានភ្លក្សផ្លែឈើនោះ ភាពអាក្រាត របស់គេទាំងពីរក៏បានលាតត្រដាងចំពោះគេទាំងពីរ ហើយគេទាំង ពីរបានបេះស្លឹកឈើឋានសួគ៌យកមកបិទបាំងលើរាងកាយរបស់គេ ទាំងពីរ។ ពេលនោះម្ចាស់របស់គេទាំងពីរបានហៅគេទាំងពីរដោយ មានបន្ទូលថាៈ តើយើងមិនបានហាមឃាត់អ្នកទាំងពីរអំពីដើមឈើ នោះ និងបានប្រាប់អ្នកទាំងពីរថាៈ ជាការពិតណាស់ ស្ហៃតនគឺជា សត្រូវយ៉ាងពិតប្រាកដចំពោះអ្នកទាំងពីរទេឬ?